• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើពិពិធកម្មប្រភពធនធានអនុវត្តន៍គោលនយោបាយសម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ

បង្កើនការសម្របសម្រួលគ្នារវាងរដ្ឋ អង្គការ ក្រុមគ្រួសារ និងបុគ្គលដែលពាក់ព័ន្ធនានា និងរៀបចំប្រភពធនធានជួយឧបត្ថម្ភដោយព្រមៗគ្នា ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ។
  សិក្ខាសាលាផ្តល់មតិយោបល់ចំពោះសេចក្តីព្រាងសារាចរណែនាំស្ដីអំពីការអនុវត្តគម្រោងមួយចំនួនចំណុះកម្មវិធីគោលដៅជាតិ  

នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ គណៈកម្មការជនជាតិបានរៀបចំសិក្ខាសាលាផ្តល់មតិយោបល់ចំពោះសេចក្តីព្រាងសារាចរណែនាំស្ដីអំពីការអនុវត្តគម្រោងមួយចំនួន ចំណុះកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និង តំបន់ព្រៃភ្នំដំណាក់កាល ២០២១- ២០៣០ ក្នុងនោះដំណាក់កាលពី១ គឺចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥។

អង្គសន្និសីទបានផ្ដល់មតិយោបល់ សំដៅកសាងសេចក្តីព្រាងសារាចរតាមទិសដៅពិពិធកម្ម និងការរួមបញ្ចូលប្រភពធនធានអនុវត្តន៍គោលនយោបាយ; បង្កើនការសម្របសម្រួលគ្នារវាងរដ្ឋ អង្គការ ក្រុមគ្រួសារ និងបុគ្គលដែលពាក់ព័ន្ធនានា និងរៀបចំប្រភពធនធានជួយឧបត្ថម្ភដោយព្រមៗគ្នា ដើម្បីសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ។ ទន្ទឹមនឹងនោះផ្ដោតសំខាន់លើកត្តាតម្លៃវប្បធម៌ ចំណេះដឹងប្រពៃណី និងសហគមន៍ក្នុងដំណើរការកសាងសេចក្តីព្រាងសារាចរ ព្រមទាំងធានាកត្តាសមភាពយេនឌ័រ ការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ និងការបន្សាំជាមួយនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top