• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង

គិតរហូតមកដល់ពេលនេះ ខេត្តកាម៉ៅ បានបញ្ចប់ការជីកកកាយផ្នូរចំនួន ២៦៣ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅឯឈាបនដ្ឋានយុទ្ធជនពលី Tran Van Thoi ដោយប្រមូលសំណាកអដ្ឋិធាតុចំនួន ២៣៧ ឈុត។
ការប្រមូលសំណាកដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី។ រូបថត៖ VNA

នាថ្ងៃទី១៦ ខែកក្កដា គណៈកម្មាធិការដឹកនាំការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី ខេត្តកាម៉ៅ បានរៀបចំសន្និសីទដើម្បីវាយតម្លៃការអនុវត្ត "យុទ្ធនាការ ៥០០ថ្ងៃទាំងយប់ សម្រាប់ជំរុញការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី" នៅក្នុងខេត្ត។

យោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានយោធាខេត្តកាម៉ៅ នៅក្នុងសន្និសីទនេះ ជាមួយនឹងការត្រៀមរៀបចំយ៉ាងហ្មត់ចត់ទាក់ទងនឹងបុគ្គលិក ការឃោសនា និងការប្រមូលព័ត៌មានពីប្រជាជន និងអតីតយុទ្ធជនអំពីទីតាំងបញ្ចុះសពរបស់យុទ្ធជនពលី ដែលមិនទាន់ត្រូវបានប្រមូល ព្រមទាំងការធ្វើឌីជីថលូបនីយកម្មទិន្នន័យផ្នូរយុទ្ធជនពលី បង្កើតមូលដ្ឋានសម្រាប់ការបកស្រាយនិមិត្តសញ្ញា និងការរុករកនៅទីតាំងដីជាក់ស្ដែង គិតរហូតមកដល់ពេលនេះ ខេត្តកាម៉ៅ បានបញ្ចប់ការជីកកកាយផ្នូរចំនួន ២៦៣ ដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅឯឈាបនដ្ឋានយុទ្ធជនពលី Tran Van Thoi ដោយប្រមូលសំណាកអដ្ឋិធាតុចំនួន ២៣៧ ឈុត និងប្រគល់ឲ្យវិទ្យាស្ថានវិទ្យាសាស្ត្រព្រហ្មទណ្ឌ (ក្រសួងនគរបាល) សម្រាប់ការធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណ៕

តាម​ vovworld.vn/km-KH

រំលឹកវិញ្ញាណក្ខ័ន្ធកុលបុត្រកុលធីតា ដែលបានពលីជីវិតដើម្បីមាតុភូមិ តាមរយៈសកម្មភាពជាក់ស្តែង

រំលឹកវិញ្ញាណក្ខ័ន្ធកុលបុត្រកុលធីតា ដែលបានពលីជីវិតដើម្បីមាតុភូមិ តាមរយៈសកម្មភាពជាក់ស្តែង

នាថ្ងៃទី ១៦ ខែកក្កដា ខេត្តឡាយចូវ បានរៀបចំពិធីសម្ពោធគម្រោងជួសជុលនិងកែលម្អឈាបនដ្ឋានយុទ្ធជនពលីខេត្តឡាយចូវ ដើម្បីរំលឹកវិញ្ញាណក្ខន្ធ និងបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរបុរស ដែលបានពលីជីវិតដើម្បីបុព្វហេតុតស៊ូរំដោះជាតិ កសាង និងការពារមាតុភូមិ។

Top