• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើដំណើរតាមរថភ្លើងខាងជើង-ខាងត្បូងគឺជា “វិធីល្អបំផុតដើម្បីស្វែងរកប្រទេសវៀតណាម”

Andrew Eames អ្នកនិពន្ធជនជាតិអង់គ្លេសបានចែករំលែកនៅក្នុងកាសែត Independent កាលពីដើមខែមីនាអំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសវៀតណាមតាមរថភ្លើង។
រថភ្លើងខាងជើងទៅខាងត្បូងធ្វើដំណើរឆ្លងកាត់ជ្រលងភ្នំ Hai Van ។ (រូបថត៖ Ha Thanh/VNExpress)

តាមលោករូបនេះ មធ្យោបាយ "ប្រកបដោយនិរន្តរភាព និងទាក់ទាញបំផុត" ដើម្បីស្វែងយល់ពីប្រទេសវៀតណាម គឺជិះរថភ្លើង Thong Nhat ធ្វើដំណើរទូទាំងប្រទេស។ ដោយចេញដំណើរពីទីក្រុងហូជីមិញ ជំនួសឱ្យការធ្វើដំណើរត្រង់កាន់ទីក្រុងហាណូយសម្រាប់ការធ្វើដំណើរចម្ងាយ ១.៧០០ គីឡូម៉ែត្រក្នុងរយៈពេល ៣៤ ម៉ោង លោក Andrew បានទិញសំបុត្រជាកំណាត់ផ្លូវ ដើម្បីទៅទស្សនាតំបន់ទេសចរណ៍ល្បីៗផ្សេងទៀតដូចជា Nha Trang (Khanh Hoa) Da Nang និងទីក្រុង Hue។ រថភ្លើង Thong Nhat មានការចេញដំណើរច្រើ់នខ្សែ ភ្ញៀវទេសចរមានជម្រើសជាច្រើនអំពីពេលវេលា។ យោងតាមលោក Andrew ជម្រើសរថភ្លើង Thong Nhat គឺជាថ្លៃសំបុត្រធ្វើដំណើរ។ ធ្វើដំណើរពីខាងត្បូងទៅកាន់ខាងជើង ត្រឹមតែ ៥០ ដុល្លារប៉ុណ្ណោះ។ ប្រការនេះជួយគាត់សន្សំប្រាក់លើការជួលសណ្ឋាគារសម្រាប់ពេលយប់ និងមើលថ្ងៃរះនៅថ្ងៃថ្មីពេលកំពុងអង្គុយលើរថភ្លើង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top