• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធុរកិច្ចទីក្រុងហូជីមិញជំរុញខ្លាំងការនាំចេញនៅដើមឆ្នាំ

ឆ្នាំនេះ ទីក្រុងហូជីមិញបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចពី ៧,៥ ទៅ ៨%។ ចាប់តាំងពីដើមឆ្នាំថ្មី ២០២៤ ធុរកិ្ចចជាច្រើននៅក្នុងទីក្រុងបានជំរុញខ្លាំងការនាំចេញទំនិញរបស់ខ្លួន។
ផលិតផលរបស់ Meet More coffee ត្រូវបានដាក់លក់នៅផ្សារទំនើបក្នុងប្រទេសអូស្ត្រាលី ក្នុងអំឡុងបុណ្យតេតឆ្នាំ២០២៤។

ក្នុងសប្តាហ៍ដំបូងនៃបុណ្យតេតប្រពៃណី (ថ្ងៃទី១០ - ១៦ ខែកុម្ភៈ) នៅកំពង់ផែសមុទ្រ Tan Cang - Cat Lai អគ្គក្រុមហ៊ុន Tan cang Saigon បានទទួលកប៉ាល់ដឹកទំនិញនាំចេញចំនួន ៧៥ជើង ដោយទិន្នផលឆ្លងកាត់កំពង់ផែមានចំនួន ៧២.០០០ TEUs ស្មើនឹងជាង ១ លានតោន កើនឡើង ៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែកថ្ងៃទី ១៥ ខែកុម្ភៈ នៅកំពង់ផែនេះបាននាំចេញទំនិញចំនួន ១៩០ឡូរ ដោយមានតម្លៃជាង ៩,៥ លានដុល្លារអាមេរិក ដែលភាគច្រើនជាផលិតផលកសិកម្ម គ្រឿងសង្ហារិមឈើ និងជលផល។ ក្នុងនោះ ក្រុមហ៊ុនចំកាត់ ចងសម្ព័ន្ធពាណិជ្ជកម្មសកល (Meet more coffee) បាននាំចេញកាហ្វេកែច្នៃចំនួន ២ កុងតឺន័រ រួមមាន៖ កាហ្វេស្វាយ កាហ្វេអំបិល កាហ្វេតារ៉ូ កាហ្វេណូនី... ទៅកាន់ទីផ្សារអូស្ត្រាលី។ លោក Nguyen Ngoc Luan នាយកប្រតិបត្តិនៃក្រុមហ៊ុន Meet more coffee បានមានប្រសាសន៍ថា៖

នាពេលខាងមុខ យើងកំពុងរៀបចំការនាំចេញបន្ថែមទៀតទៅកាន់កូរ៉េខាងត្បូង និងអាមេរិក។ ទាំងនេះគឺជាទីផ្សារដែលយើងមានរួចហើយ។ នៅឆ្នាំ ២០២៣ យើងបានខិតខំប្រឹងប្រែងជាច្រើន ដូច្នេះយើងមានកិច្ចសន្យានាំចេញជាច្រើនទៀតសម្រាប់ឆ្នាំនេះ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top