• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធានាធនធានសម្រាប់អនុវត្តន៍កម្មវិធីគោលដៅជាតិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀន

នាព្រឹកថ្ងៃទី ៣ វិច្ឆិកា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើគោលជំហរវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់ឆ្នាំ២០៣០។
ទិដ្ឋភាពនៅកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានចាត់ទុកថា នេះជាកម្មវិធីគោលដៅជាតិដ៏សំខាន់។ នាពេលកន្លងមក ដោយមានការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ គណៈកម្មាធិការដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ នៅក្នុងវេទិការដ្ឋសភា សមាជិកសភាមានការយកចិត្តទុកដាក់និងវិភាគយ៉ាងល្អិតល្អន់ចំពោះបញ្ហានេះ ហើយការកសាងនិងអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការបង្ការនិងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅពេលនេះ នឹងបំពេញតាមការរំពឹងទុករបស់អ្នកបោះឆ្នោតនិងប្រជាពលរដ្ឋផងដែរ។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបញ្ជាក់អំពីមូលហេតុ ដាក់ចេញដំណោះស្រាយជាមូលដ្ឋាន និងយូរអង្វែង ដើម្បីបង្ការទប់ស្កាត់គ្រឿងញៀន។ ទន្ទឹមនឹងនេះ ក្នុងការកសាងកម្មវិធី ចាំបាច់ត្រូវពិចារណាលើការកំណត់គោលដៅសមហេតុផល ដើម្បីធានាឲ្យសកម្មភាពបំពេញតាមការរំពឹងទុក និងធានាបាននូវលទ្ធភាពដែលអាចធ្វើទៅបាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចការងារនៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមបង្កប់ដោយសារជាច្រើនពោរពេញដោយអត្ថន័យសំខាន់ៗ

ដំណើរទស្សនកិច្ចការងារនៅប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រីវៀតណាមបង្កប់ដោយសារជាច្រើនពោរពេញដោយអត្ថន័យសំខាន់ៗ

ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មីញ ជីញ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS) លើកទី ៨, កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី ១០ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) និងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។

Top