• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោក៖ សេដ្ឋកិច្ចវៀតណាមរក្សាបាននូវសន្ទុះស្ដារឡើងវិញយ៉ាងរឹងមាំ

ធនាគារពិភពលោកបានសង្កត់ធ្ងន់ថា ចំនួននៃការឆ្លងជំងឺ កូវីដ-១៩ ដែលត្រូវបានកត់ត្រា និងចំនួនករណីស្លាប់ពាក់ព័ន្ធបានចាប់ផ្តើមថយចុះនៅក្នុងខែមីនា ដូច្នេះសេដ្ឋកិច្ចវៀតណាមមានសញ្ញាវិជ្ជមានជាច្រើនដូចជាសន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានបន្តកើនឡើង ហើយការលក់រាទំនិញយសរុបបន្តស្ដារឡើងវិញ។

របាយការណ៍បច្ចុប្បន្នភាពអំពីម៉ាក្រូសេដ្ឋកិច្ចវៀតណាមប្រចាំខែមេសា ឆ្នាំ ២០២២ ដែលទើបបានប្រកាសដោយធនាគារពិភពលោក (WB) បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទី១ ឆ្នាំ ២០២២។ តាមនោះ របាយការណ៍បានកត់ត្រាថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ បានកើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អាស្រ័យលើលទ្ធផលដ៏រឹងមាំពីឧស្សាហកម្មកែច្នៃនិងបង្កើត ជាមួយនឹងវិស័យសេវាកម្មដែលកំពុងស្ដារឡើងវិញផងដែរ។

ធនាគារពិភពលោកបានសង្កត់ធ្ងន់ថា ចំនួននៃការឆ្លងជំងឺ កូវីដ-១៩ ដែលត្រូវបានកត់ត្រា និងចំនួនករណីស្លាប់ពាក់ព័ន្ធបានចាប់ផ្តើមថយចុះនៅក្នុងខែមីនា ដូច្នេះសេដ្ឋកិច្ចវៀតណាមមានសញ្ញាវិជ្ជមានជាច្រើនដូចជាសន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានបន្តកើនឡើង ហើយការលក់រាទំនិញយសរុបបន្តស្ដារឡើងវិញ។ យោងតាមធនាគារពិភពលោក សន្ទស្សន៍ផលិតកម្មឧស្សាហកម្មបានកើនឡើង ៨,៥% (បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ក្នុងខែមីនា ដែលស្មើនឹងកម្រិតមុនការផ្ទុះឡើងនៃជំងឺរាតត្បាត អាស្រ័យលើការស្ដារឡើងវិញនូវតម្រូវការក្នុងស្រុក និងតម្រូវការរឹងមាំពីតំបន់សេដ្ឋកិច្ចបរទេស។ វិស័យដ៏ស្វាហាប់បំផុត រួមមាន គ្រឿងម៉ាស៊ីន បរិក្ខារអេឡិចត្រូនិច សម្លៀកបំពាក់ ស្បែកជើង និងភេសជ្ជៈ សុទ្ធតែសម្រេចបានកំណើនពីរខ្ទង់។ ការនាំចេញ និងនាំចូលទំនិញក៏កើនឡើង ១៤,៨% និង ១៤,៦% (បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ផងដែរ។

ចំណុចភ្លឺមួយទៀតដែលត្រូវបាន WB លើកឡើងនោះ គឺដើមទុន FDI ចុះបញ្ជីបានឈានដល់កម្រិត ៣,៩ ពាន់លានដុល្លាអាមេរិកក្នុងខែមីនា ឆ្នាំ ២០២២កើនឡើង ៣៥,២% បើធៀបនឹងខែមុន។ ប្រការនេះបង្ហាញថា វៀតណាមនៅតែជាគោលដៅគួរឲ្យទាក់ទាញសម្រាប់លំហូរទុន FDI៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top