យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក
(WB)
បានបានប្រកាសនៅថ្ងៃទី ២៦ ខែសីហានៅទីក្រុងហាណូយថា
អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមគ្រោងនឹងកើនឡើងខ្ពស់នៅឆ្នាំ ២០២៤
ដោយសារការងើបឡើងវិញនៃការនាំចេញទំនិញផលិត ទេសចរណ៍ ការប្រើប្រាស់ និងការវិនិយោគ។
តាមនោះ សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៦,១%
ក្នុងឆ្នាំ ២០២៤ និង ៦,៥% ក្នុងឆ្នាំ ២០២៥ និងឆ្នាំ ២០២៦
ខ្ពស់ជាងកម្រិត ៥% នៃឆ្នាំ ២០២៣។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន
លោកស្រី Dorsati Madani អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំប្រទេសវៀតណាម
មានប្រសាសន៍ថា ការព្យាករណ៍សម្រេចបានកំណើន ៦,១%
គឺមានភាពវិជ្ជមានខ្លាំង
ប៉ុន្តែសេដ្ឋកិច្ចវៀតណាមមិនទាន់បានវិលត្រឡប់ទៅរកគន្លងសក្តានុពលពេញលេញនោះទេ។
យោងតាមលោកស្រី Madani បន្ទាប់ពីការស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃឆ្នាំ
២០២៤ អត្រាកំណើននៃសេដ្ឋកិច្ចវៀតណាមនឹងថយចុះក្នុងពេលដ៏ខ្លីខាងមុខ
ដោយជះឥទ្ធិពលនិន្នាការកំណើនសេដ្ឋកិច្ចយឺតនៃសេដ្ឋកិច្ចធំៗក្នុងពិភពលោក ដូច
ជាអាមេរិក អឺរ៉ុប និងប្រទេសចិន។ ធនាគារពិភពលោកបានផ្តល់អនុសាសន៍ថា
វៀតណាមត្រូវពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈ ដើម្បីបន្តជំរុញសេដ្ឋកិច្ច។
ការធ្វើពិពិធកម្មពាណិជ្ជកម្មដើម្បីបង្កើនសមាហរណកម្មបន្ថែមទៀតក៏នឹងជាកត្តាមួយក្នុងការធ្វើអោយប្រសើរឡើងនូវភាពធន់នៃសេដ្ឋកិច្ចវៀតណាមផងដែរ៕





