• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកព្យាករណ៍ថា នៅឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ចរបស់វៀតណាមនឹងកើនប្រហែល ៦,៨%

ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍ (រូបថត៖ TTXVN)


នាពេលខាងមុខ យថាទស្សន៍របស់វៀតណាមត្រូវបានចាត់ទុកថាជាវិជ្ជមាន ខណៈសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៦,៨% ក្នុងឆ្នាំ ២០២១ ហើយនឹងមានស្ថេរភាពក្នុងកម្រិត ៦.៥% នៅឆ្នាំបន្ទាប់។ នេះជាខ្លឹមសារគួរឱ្យកត់សម្គាល់នៅក្នុង “របាយការណ៍ពិនិត្យឡើងវិញ - បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចវៀតណាម” ដោយធនាគារពិភពលោកប្រកាសនាថ្ងៃទី ២១ ធ្នូ។ ទន្ទឹមនឹងការវិភាគអំពីនិន្នាការថ្មីៗនៃខឿនសេដ្ឋកិច្ចវៀតណាម របាយការណ៍របស់ធនាគារពិភពលោកបានលើកឡើងពីបញ្ហាប្រឈមនៃអាកាសធាតុ និងបរិស្ថានដែលវៀត ណាមត្រូវដោះស្រាយ។ អាស្រ័យហេតុនេះ វៀតណាមត្រូវដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយស្មារតីបន្ទាន់ ដូចដែលខ្លួនបានឆ្លើយតបជាមួយនឹងជំងឺរាតត្បាតកូវីដ ១៩ អញ្ជឹង។

នាយិការធនាគារពិភពលោកប្រចាំនៅវៀតណាម លោកស្រី Carolyn Turk បានសង្កត់ធ្ងន់ថា វៀតណាមកំពុងស្ថិតនៅចំពោះមុខនឹងរបត់មួយដើម្បីស្តារខឿនសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។ ហើយវៀតណាមកំពុងមានឱកាសដើម្បីជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលមានលក្ខណៈបៃតង ឆ្លាតជាងមុននិងបរិយាប័ន្នបន្ថែមទៀត។

របាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា វៀតណាមអាចសម្រេចបាននូវសេចក្តីប្រាថ្នារបស់ខ្លួន ដើម្បីក្លាយជាសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ មិនត្រឹមតែផ្អែកលើសមត្ថភាពរបស់វៀតណាមក្នុងការជំនះវិបត្តិកូវីដ  ១៩ ដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងពឹងផ្អែកលើប្រសិទ្ធភាពក្នុងការគ្រប់គ្រងរាល់ប្រភពធនធាននិងហានិភ័យនៃអាកាសធាតុ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top