• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារឌីជីថលនិងការទូទាត់អេឡិចត្រូនិច៖ ផ្តើមចេញឱកាសថ្មីក្រោយពី វិបត្តិនៃជំងឺរាតត្បាត COVID-19

នាថ្ងៃទី ២១ ខែឧសភានៅទីក្រុងហាណូយកាសែតវេទិកាធុរកិច្ចវៀតណាម (សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម) បានរៀបចំសិក្ខាសាលាតាមអនឡាញក្រោមប្រធានបទ “ធនាគារឌីជីថលនិងការទូទាត់អេឡិចត្រូនិច៖ ផ្តើមចេញឱកាសថ្មីក្រោយពីវិបត្តិនៃជំងឺរាតត្បាត COVID -19” ។

ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ enternews.vn)



ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានវាយតម្លៃថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយក្តាប់តូចនៅលើពិភពលោក ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ផងដែរ។ រដ្ឋាភិបាលវៀតណាមបានចាប់ផ្តើមជាផ្លូវការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។ ជាក់ស្តែង ជំងឺរាតត្បាតបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចនិងសង្គម ប៉ុន្តែក្នុងទិសដៅផ្ទុយវិញនេះក៏ជាកម្លាំងចលករដើម្បីជំរុញការផ្លាស់ប្តូរជីវភាពរស់នៅនិងខឿនសេដ្ឋកិច្ចផងដែរ។

លោក Vu Tien Loc បានបន្ថែមទៀតថា មានការងារជាច្រើនដែលត្រូវធ្វើដើម្បីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ក្រោយពីការីករាលដាលនៃជំងឺឆ្លងនេះ។ ភារកិច្ចសំខាន់មួយគឺធ្វើឌីជីថលបនីយកម្មនូវខឿនសេដ្ឋកិច្ចនិងធ្វើឌីជីថលបនីយកម្មនូវអង្គភាពអាជីវកម្ម ព្រមទាំងជម្រុញពាណិជ្ជកម្មអេឡិចត្រូនិកផងដែរ។

តម្រូវការឌីជីថលនិងអន្តរជាតិនីយកម្មកំពុងក្លាយជាតម្រូវការសំខាន់ដើម្បីជំរុញការអភិវឌ្ឍអង្គភាពអាជីវកម្ម។ការធ្វើឌីជីថលនិងអន្តរជាតិនីយកម្មបានធានាធ្វើឱ្យការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងចីរភាពថែមទៀតនូវខឿនសេដ្ឋកិច្ចនិងធុរកិច្ចផងដែរ ៕

 

  តាម VOV5- វិទ្យុសម្លេងវៀតណាម 

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយ OECD និងប្រទេសនានា

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទក្រុមប្រឹក្សារដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឆ្នាំ ២០២៤ កាលពីថ្ងៃទី ២ ឧសភា នៅទីក្រុងប៉ារីស ប្រទេសបារាំង រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានជួបជាមួយ អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Mathias Cormann ។

Top