• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំហំនាំចេញផ្លែឈើ និងបន្លែកែច្នៃរបស់វៀតណាមលើសពីមួយពាន់លានដុល្លារអាមេរិកជាលើកដំបូង

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៣ ទំហំនាំចេញផ្លែឈើ និងបន្លែកែច្នៃរបស់ វៀតណាមសម្រេចបានជាង ១,១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៩% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាព័ត៌មានដែលអគ្គនាយកដ្ឋានគយបានប្រកាសនាពីថ្ងៃទី១០ មករា។

នេះជាលើកទីមួយហើយដែលការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាម លើសពីកម្រិត ១ ពាន់លានដុល្លារ និងជាកម្រិតខ្ពស់បំផុតតាំងពីមុនមក។ យោងតាមសមាគមបន្លែនិងផ្លែឈើវៀតណាម ផលិតផលកែច្នៃបច្ចុប្បន្ន ស្រូបយកប្រមាណ ២១% នៃទំហំនាំចេញបន្លែ ផ្លែឈើសរុប។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) ជប៉ុន និងកូរ៉េ គឺជាទីផ្សារដែលមានការពេញនិយមចំពោះផលិតផលនេះរបស់​វៀតណាម។ ថ្មីៗនេះ ប្រទេសចិនក៏បានបើកទ្វារបន្ថែមទៀតសម្រាប់ផ្លែឈើកែច្នៃ ផ្លែឈើទឹកកក ក្រៅពីលើផលិតផលស្រស់ ដែលជួយឱ្យការនាំចេញផលិតផលនេះកើនឡើងបើធៀប នឹងឆ្នាំមុនៗ។

ផលិតផលកែច្នៃពីផ្លែស្វាយ ផ្លែល្ហុង គ្រាប់អាល់ម៉ុន គ្រាប់រីករាយ... កើនឡើង ពី ២២-៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមលោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមបន្លែនិងផ្លែឈើវៀតណាម ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ តម្លៃនាំចេញបន្លែនិងផ្លែឈើកែច្នៃរបស់វៀតណាមទៅកាន់ទីផ្សារ អាមេរិកបានកើនឡើងពី ៣០-៤៥% ជារៀងរាល់ឆ្នាំ។ នៅទីផ្សារសហភាពអឺរ៉ុបវិញ ផលិតផលនេះមានអត្រាកំណើនជាមធ្យមពី ១០ ដល់ ២០% ក្នុងមួយឆ្នាំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top