• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនុកទុកចិត្តដើរតួនាទីសំខាន់ក្នុងខឿនសេដ្ឋកិច្ចសកល


 ទំនុកទុកចិត្តដើរតួនាទីសំខាន់ក្នុងខឿនសេដ្ឋកិច្ចសកល

នាថ្ងៃទី២៥ ខែឧសភា ​ឆ្នាំ២០១៨ បានប្រព្រឹត្ត​ទៅសម័យប្រជុំពេញអង្គ​នៃ​វេទិកាសេដ្ឋកិច្ច​អន្តរជាតិ​  St.Petersburg លើកទី២២ ឆ្នាំ២០​១៨។ ប្រធានាធិបតីប្រទេស​ម្ចាស់ ផ្ទះរុស្ស៊ី លោក Vl​adimir Putin សមភាគី​បារាំង ​លោក Emmanuel Macron នាយករដ្ឋ​មន្ត្រីជប៉ុន លោក Sh​inzo Abe អនុប្រធានរដ្ឋ​ចិន លោក​ Wang Qishan និង​អគ្គនាយិការ​មូលនិធិរូបីយវ​ត្ថុអន្តរជាតិ​ (IMF) លោកស្រី ​Christine Lagarde បាន​អញ្ជើញ​ចូល​រួមព្រឹត្តិការណ៍​នេះ។ ដោ​យប្រធានបទ «កសាងខឿនសេដ្ឋកិច្ច​ គួរឲ្យទំនុកទុកចិត្ត​» នៃវេទិកាលើក​នេះ បណ្ដា​តំណាង​​បានថ្លែងសន្ទរកថា​ហើយ ពិភាក្សាជាមួយ​គ្នា អំពីការ​កសាង​ទំនុក​ទុកចិត្ត​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ​និយាយ​​រួម និ​ងក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិយាយដោ​យឡែក។ ប្រធានាធិបតីរុ​ស្ស៊ី លោក Vladim​ir Puti​n​ បាន​អះអាង​​ថា៖​ ការប្រកួតប្រជែងគឺ​ជាភាពចាំបាច់ក្នុងសេដ្ឋកិច្ច​ ប៉ុន្តែ បណ្ដា​ប្រទេស​គប្បីគោរព​គ្នាទៅវិញ​ទៅមក​ដោយ​ឈរលើ​មូលដ្ឋានសន្ទនា មានចរិតល​ក្ខណៈស្ថាបនានិងភាគីទាំងអស់ មានផ​លប្រយោជន៍ដូចគ្នា​។ ក្រុម​ការ​ ងារជាន់ខ្ពស់វៀតណាម ដឹ​កនាំដោយប្រធានគណៈកម្មាធិកា​រសេដ្ឋកិច្ចមជ្ឈឹម  លោក​ Nguyen Van Binh ​បន្ត​ចូលរួមសកម្ម​ភាពក្នុងថ្ងៃទី ២ នៃ​វេទិការ៕​
 

តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម​
 

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

ទីក្រុងឌៀនបៀនភូ (Dien Bien Phu) ទង់ជាតិ និង ផ្កាត្រចះត្រចង់អបអរសាទរមហាពិធីបុណ្យ

នៅប៉ុន្មានថ្ងៃនេះ គ្រប់ទិសទីតាមដងផ្លូវ មហាវិថីនៃទីក្រុងឌៀនបៀនភូ (Dien Bien Phu) ដូចផ្លូវ វ៉ ង្វៀនយ៉ាប (Vo Nguyen Giap) ផ្លូវ៧ខែឧសភា ផ្លូវ ត្រឹនកាន (Tran Can) ទ្រឿងជិញ (Truong Chinh) ផ្លូវ ផាម វ៉ាន់ដុង (Pham Van Dong) និងនៅតាមរម្មណីយដ្ឋានល្បីឈ្មោះ ទីណាក៏ត្រចះត្រចង់ដោយផ្កា បដា ផ្លាកឃោសនា អំណរព្រឹត្តិការណ៍៧០ឆ្នាំ ថ្ងៃជ័យជំនះឌៀនបៀនភូ (Dien Bien Phu) “ល្បីល្បាញគ្រប់ទ្វីបទាំង៥ រញ្ជួយសកលលោក”។

Top