• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនិញវៀតណាមត្រូវបានវាយតម្លៃខ្ពស់នៅឯពិព័រណ៍សិប្បកម្មនិង​វិចិត្រសិល្បៈ​អន្តរជាតិ Artigiano (អ៊ីតាលី)

ពិព័រណ៍សិប្បកម្មនិង វិចិត្រសិល្បៈអន្តរជាតិ Artigiano លើកទី ២៧ បានប្រព្រឹត្តទៅនៅទីក្រុង Milan ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី ២-១០ ខែធ្នូ។

ពិព័រណ៍នេះមានការចូលរួមរបស់សហគ្រាសចំនួនជិត ២.៦០០ អង្គភាពមកពីប្រទេសចំនួន ៨៦ រួមទាំងធុរកិច្ចវៀតណាមផងដែរ។

ឯកអគ្គរដ្ឋទូត Duong Hai Hung លោកស្រី Elisa Gudi និងតំណាងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទទីក្រុងហាណូយ បានកាត់ខ្សែបូសម្ពោធស្តង់។ រូបថត៖ Duong Hoa/VNA

តំបន់ស្តង់ទំនិញមានផលិតផលរបស់ធុរកិច្ចផលិតសិប្បកម្មល្បីឈ្មោះ និងមានគុណភាពជាច្រើននៅទីក្រុងហាណូយ (វៀតណាម)។ ផលិតផលដែលដាក់តាំងបង្ហាញសយទ្ធតែជាគ្រឿងតុបតែងលម្អ; ផលិតផលកាដូ ឧបករណ៍ផ្ទះបាយពីផ្តៅ ឫស្សី  ដូង ឈើ ម្នាងសិលា គុជ ; កន្សែងសូត្រ ក្រណាត់សូត្រ; ផលិតផលខ្មុកម្រ័ក្សណ៍ប្រពៃណី។ លើសពីនេះទៅទៀត ធុរកិច្ចវៀតណាមមួយចំនួនក៏បានចូលរួមពិព័រណ៌ដោយលក្ខណៈឯករាជ្យ មានលក់ផលិតផលដូចជា៖ ដំណាប់ផ្លែឈើ តែរុក្ខជាតិ ក្រណាត់ប៉ាក់ជាដើម។

ស្តង់ទំនិញរបស់វៀតណាមបានទាក់ទាញភ្ញៀវនិងអ្នកទិញទំនិញជាច្រើនចាប់តាំងពីថ្ងៃបើកដំបូង។ ផលិតផលរបស់វៀតណាមត្រូវបានវាយតម្លៃថា មានលក្ខណៈវិសេសវិសាល ពណ៌ចម្រុះ និងប្លែកពីគេ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top