• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម - អូស្ត្រាលី ឆ្លុះបញ្ចាំងពីទំនុកចិត្តយុទ្ធសាស្ត្រ ឋានៈ និងការសន្យាយូរអង្វែងរវាងប្រទេសទាំងពីរ

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Pham Hung Tam កាលពីថ្ងៃ ទី ៧ ឧសភា បានជួបជាមួយសហរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Tim Watts នៅទីស្នាក់ការសភាអូស្ត្រាលី។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Pham Hung Tam ជួបជាមួយសហរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Tim Watts។ (រូបថត៖ VNA)
សហរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Tim Watts បានសង្កត់ធ្ងន់ថា ក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានឆ្លុះបញ្ចាំងពី ទំនុកចិត្តយុទ្ធសាស្ត្រ ឋានៈ និងការសន្យាយូរអង្វែងរបស់រដ្ឋាភិបាលទាំងពីរ ក៏ដូចជា ការយល់ដឹងរួមរវាងប្រជាជននៃប្រទេសទាំងពីរ។ លោក Tim Watts សង្ឃឹមថា នា ពេលខាងមុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេស ទាំងពីរនឹងអភិវឌ្ឍន៍ដោយសក្តិសមនឹងឋានៈថ្មីនៃទំនាក់ទំនងរវាងភាគីទាំងពីរ។ តាម លោក Tim Watts ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍រហូតដល់ឆ្នាំ ២០៤០ វៀត ណាមជាដៃគូអាទិភាពមួយរបស់អូស្ត្រាលី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម អប់រំ និងសុខាភិបាល ជាដើម។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Pham Hung Tam បានឲ្យដឹងថា នៅឆ្នាំ២០២៤ វៀតណាមនឹងរៀបចំគណៈប្រតិភូរបស់មូលដ្ឋាននិងសហគ្រាសជាច្រើនទៅកាន់អូស្ត្រាលី ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ។ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងនូវ សំណើរជាក់លាក់នានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិ យោគ; ការផ្លាស់ប្តូរប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការអប់រំជាទូទៅ និងការ បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យឧស្សាហកម្ម semiconductor និយាយដោយ ឡែក ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យដ៏ពោរពេញទៅដោយសក្តានុពលផ្សេង ទៀតរវាងប្រទេសទាំងពីរផងដែរ៕
  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបរដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទទួលជួបរដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ

ក្នុងក្របខ័ណ្ឌនៃសកម្មភាពនៅទីក្រុងញូវយ៉ក ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៨១ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA 81) នៅព្រឹកថ្ងៃទី២២ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបរដ្ឋមន្ត្រីស្តីទីកងទ័ពជើងទឹកអាមេរិក លោក ហ៊ុង កៅ។​

Top