• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងវៀតណាម-ថៃបានរីកចម្រើនយ៉ាងខ្លាំងក្លា

នាថ្ងៃ២០ ខែមករា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំលើកទី៧ នៃ​អនុរដ្ឋមន្រ្តីការបរទេសរវាងវៀតណាម និងថៃក្រោមអធិបតីភាពលោក Nguyen Quoc Dung អនុរដ្ឋមន្រ្តី​វៀតណាម​ និងលោកស្រី Busaya Mathelin លេខាធិការអចិន្រ្តៃយ៍នៃក្រសួងការបរទេសថៃ។

ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងមិត្តភាព និងដៃគូយុទ្ធសាស្រ្តវៀតណាម-ថៃបានរីកចម្រើនយ៉ាងខ្លាំងក្លា។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់នៅពេលខាងមុខនេះ។ ភាគីទាំងពីរក៏សហការត្រៀមរៀបចំឲ្យល្អនូវកិច្ចប្រជុំលើកទី ៤ គណៈរដ្ឋមន្រ្តីវៀតណាម-ថៃនៅវៀតណាម ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនៅឆ្នាំ ២០២០ និងជម្រុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ពង្រីកទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេស​នៃប្រទេសទាំងពីរតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងទាំងពីរ (ឆ្នាំ២០១៥)។

លោក Nguyen Quoc Dung  និងលោកស្រី Busaya Mathelin (រូបថត៖ baoquocte.vn)

លោក Nguyen Quoc Dung សង្កត់ធ្ងន់ថា ក្នុងស្ថានភាពបច្ចុប្បន្នអាស៊ានគប្បីបង្កើនសាមគ្គីភព ជម្រុញការអនុវត្តប្រកបដោយជោគជ័យនូវការងារនៃសហគមន៍អាស៊ាន បញ្ជាក់តួនាទីជាស្នូលរបស់អាស៊ានក្នុងតំបន់។ ទន្ទឹមនឹងនោះ ជាសមាជិកនៃយន្តការអនុតំបន់ទន្លេមេគង្គ វៀតណាមនិងថៃគប្បីបង្កើនកិច្ចសហការ និងការចែករំលែកបទពិសោធន៍ជាមួយប្រទេសសមាជិកដទៃនិងដៃគូផ្សេងៗ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការនៅ​អនុតំបន់ទន្លេមេគង្គ។ លោក Nguyen Quoc Dung ស្នើឲ្យប្រទេសថៃសហការជាមួយវៀតណាមក្នុងបញ្ហាសន្តិសុខតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតនិងការគ្រប់គ្រងធនធានទឹកទន្លេមេគង្គ៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។

Top