• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងរវាងវៀតណាមជាមួយសមាជិក​ក្រុម​ប្រទេស G20 កាន់​តែមាន​ការវិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធ​ភាព​ជាក់​ស្តែង​


ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung

ចំពោះមុខសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស នៃក្រុមបណ្តាខឿន​សេដ្ឋ​កិច្ច​អភិវឌ្ឍន៍ ​និងទើបលេចចេញជួរ​មុខ (G20) និង​​វេទិកាប្រមូលផ្តុំខឿនសេដ្ឋកិច្ច​ធំ​បំ​ផុត​លើពិភពលោកដែរ នឹងបានប្រព្រឹត្តទៅនៅទីក្រុង Bonn នៃ សាធារណរដ្ឋ​​សហព័ន្ធអាល្លឺម៉ង់ ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦និង​ទី១៧កុម្ភៈនោះ ឯកអគ្គរដ្ឋ​ទូតវៀត ណាម​ប្រចាំ​​នៅ​អាល្លឺម៉ង់ លោក Doan Xuan Hung អញ្ជើញផ្តល់បទសម្ភាស​ជាមួយ សារព័ត៌មាន​ដោយវាយ​តម្លៃអំពី​តួនាទី​របស់ G20 និងទំនាក់​ទំនងរវាងវៀត​ណាម ជាមួយបណ្តាប្រទេស G20 ផងដែរ។ យោង​តាមលោក Doan Xuan Hung គឺ​ទំនាក់​​ទំនងរវាងវៀតណាម ជាមួយបណ្តាប្រទេស G20​កំពុងមាន​ការវិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ​។ លោករូប​នេះ​បាន​​ឲ្យ​ដឹង​ថា ក្នុងឆ្នាំ២០១៧នេះ វៀតណាមទទួលបាន​ការអញ្ជើញ ចូលរួមសន្និសីទកំពូល G20 និង​សន្និសីទពាក់​ព័ន្ធនានា​ក្នុងនាមជាប្រ​ទេសម្ចាស់ “ផ្ទុះឆ្នាំ  APEC 2017” ។ នេះជាកិត្តយសផងនិង​ជាការទទួលខុសត្រូវ​ របស់​វៀតណាម​ក្នុងការ ចូលរួមរាល់សកម្មភាពសំខាន់របស់ពិភពលោក។ ស្តីពីខ្លឹម​សារនៃសន្និសីទរដ្ឋមន្ត្រី ការបរទេស G20 នាពេលខាងមុខ ឯកអគ្គរដ្ឋទូត Doan ​Xuan Hung បានឲ្យដឹងថែម ទៀតថា នេះសកម្មភាពសំខាន់របស់ G20 ដែលរួម​ចំណែកសកម្មក្នុងការត្រៀមរៀប ចំឲ្យសន្និសីទ​កំពូលដែល​នឹងប្រព្រឹត្ត​ទៅនាខែកក្កដាខាងមុខ។​នៅក្នុង​​​សន្និសីទ​នេះ វៀតណាមនឹង​រួមសហការជាមួយប្រទេស​នានា ជម្រុញការ​ពិភាក្សា​លើបញ្ហា​ដែល ភាគីទាំង​អស់ផ្តោត​ការយកចិត្តទុកដាក់​ ដូចបង្កើន​ទំនាក់ទំនង​ជាមួយដៃ​គូនានា ជួយ ឧបត្ថម្ភ​ឲ្យប្រទេសកំពុង​អភិវឌ្ឍន៍​​​អនុវត្ត​គោល​ដៅ​​អភិវឌ្ឍន៍​និរន្តរភាព តាមរបៀបវារៈ២០៣០​ និងពង្រឹង​បរិយាកាស​​សន្តិភាព ស្ថិរភាព​ក្នុងតំបន់​និងលើពិភពលោក៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top