• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុបមានសក្ដានុពលអភិវឌ្ឍន៍ជាច្រើនថែមទៀត

លោករដ្ឋមន្ត្រី Phan Van Giang បានអបអរសាទរចំពោះលោក Giorgio Aliberti ដែលបានបញ្ចប់បេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងវៀតណាម-EU និយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួបលោក Giorgio Aliberti ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម (រូបថត៖ VNA)

នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួបលោក Giorgio Aliberti ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាមមកជំរាបលាបញ្ចប់អាណត្តិបេសសកម្មការទូតនៅវៀតណាម។

លោករដ្ឋមន្ត្រី Phan Van Giang បានអបអរសាទរចំពោះលោក Giorgio Aliberti ដែលបានបញ្ចប់បេសកកម្មការទូតនៅវៀតណាមប្រកបដោយជោគជ័យ រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងវៀតណាម-EU និយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក ។ លោករដ្ឋមន្ត្រីបានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានភាគីទាំងពីរអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព ស្របតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-សហភាពអឺរ៉ុប (PCA) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាមួយសហភាពអឺរ៉ុបស្តីពីការបង្កើតក្របខ័ណ្ឌចូលរួមរបស់វៀតណាមទៅក្នុងសកម្មភាពគ្រប់គ្រងវិបត្តិជាមួយ EU (FPA)

លោកឯកអគ្គរដ្ឋទូត Giorgio Aliberti បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និងសហភាពអឺរ៉ុប ដោយអះអាងថា ទំនាក់ទំនងវៀតណាម - សហភាពអឺរ៉ុប មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ហើយនាពេលខាងមុខមានសក្ដានុពលអភិវឌ្ឍន៍ជាច្រើនថែមទៀត។ សហភាពអឺរ៉ុបបានសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមលើវិស័យជាច្រើនដូចជា៖ បង្ការ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ជួយឧបត្ថម្ភវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top