• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទឹកប្រាក់ជាង ៣៧០ ពាន់លានដុងត្រូវបានចំណាយលើការប្រគល់អំណោយបុណ្យ តេតសំពះព្រះខែដល់កុមារចំនួន ៦ លាននាក់នៅទូទាំងប្រទេស

កុមារជិត ៦លាននាក់ ត្រូវបានជូនអំណោយ (រួម មានអាហារូបករណ៍ នំ ស្ករគ្រាប់ ទឹកដោះគោ សៀវភៅ សម្លៀកបំពាក់ កង់...) ក្នុង ឱកាសបុណ្យតេតសំពះព្រះខែ ដោយមានតម្លៃសរុបជាង ៣៧០ ពាន់លានដុង (ជាង ១៥,២ លានដុល្លារអាមេរិក)។
ក្រុមការងាររបស់លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ប្រគល់ជូនកង់ដល់សិស្សក្រីក្រដែលជំនះលើការលំបាក និងទទួលបានលទ្ធផលសិក្សាល្អនៅស្រុក Ea H'leo ខេត្ត Dak Lak។ (រូបថត៖ VOV)

នាយកដ្ឋានកុមារ ចំណុះក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា កុមារជិត ៦លាននាក់ ត្រូវបានជូនអំណោយ (រួម មានអាហារូបករណ៍ នំ ស្ករគ្រាប់ ទឹកដោះគោ សៀវភៅ សម្លៀកបំពាក់ កង់...) ក្នុង ឱកាសបុណ្យតេតសំពះព្រះខែ ដោយមានតម្លៃសរុបជាង ៣៧០ ពាន់លានដុង (ជាង ១៥,២ លានដុល្លារអាមេរិក)។ ក្នុងនោះ ការរួមវិភាគទានសង្គមស្រូបយកចំនួន ៩៥%។ មូលនិធិគាំពារកុមារវៀតណាមបានកៀងគរ និងឧបត្ថម្ភកុមារជិត ២៣ ពាន់នាក់ ដោយ ចំនួនទឹកប្រាក់សរុបជាង ២០ ពាន់លានដុង (ប្រហែល ៨៤០ ពាន់ដុល្លារ) ក្នុងឱកាស បុណ្យតេតសំពះព្រះខែ និងឆ្នាំសិក្សាថ្មី ២០២៣-២០២៤។

មូលដ្ឋានមួយចំនួនបានផ្សារភ្ជាប់តម្លៃប្រពៃណីនៃបុណ្យសំពះព្រះខែនិងអត្ថន័យប្រពៃណីនៃបុណ្យតេតសម្រាប់កុមារ ជាមួយនឹងព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ និងផលិតផលវប្បធម៌ ក៏ដូចជាម្ហូបអាហារប្រចាំស្រុក។ តាមនោះ រួមចំណែក ឧទ្ទេសនាមនិងផ្សព្វផ្សាយវប្បធម៌វៀតណាមដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top