• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបោះពុម្ភផ្សាយសៀវភៅដោយមានការព្យាករណ៍សំខាន់ៗជាច្រើនរបស់ថ្នាក់ដឹកនាំពិភពលោកក្នុងឆ្នាំ២០២០

វណ្ណកម្មបោះពម្ភនេះត្រូវបានវាយតម្លៃថា មានអត្ថប្រយោជន៍ជាច្រើនចំពោះអ្នកនយោបាយ អ្នកតាក់តែងគោលនយោបាយ ក៏ដូចជាថ្នាក់ដឹកនាំសហគ្រាស វិទ្យាស្ថានស្រាវជ្រាវនិងមហាវិទ្យាល័យ ជាដើម។

អត្ថបទសរសេរមួយនៅក្នុងសៀវភៅនេះ (រូបថត៖ TTXVN)

“ការព្យាករណ៍ឆ្នាំ២០២០៖ បំផ្លិចបំផ្លាញ/ស្ថាបនាឡើងវិញ” ជាចំណងជើងនៃសៀវភៅបោះពុម្ភផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងប៉ុន្មានថ្ងៃនៃបុណ្យចូលឆ្នាំថ្មីឆ្នាំជូតទោស័ក២០២០នេះ។ នេះជាឆ្នាំទី៣ ជាប់ៗគ្នាហើយដែលទីភ្នាក់ងារសារព័ត៌មានវៀតណាមទិញសិទ្ធិអ្នកនិពន្ធបោះពុម្ភផ្សាយវណ្ណកម្មច្បាប់ ពិសេសដែល​ក្រឡេកមើលឡើងវិញឆ្នាំ២០១៩និងចេញការព្យាករណ៍សម្រាប់ ឆ្នាំ២០២០ របស់អង្គការសារព័ត៌មានអន្តរ ជាតិ​ Project Syndicate ហើយបំពេញបន្ថែមអត្ថបទសរសេរជាច្រើនរបស់ថ្នាក់ដឹកនាំវៀតណាម។ វណ្ណកម្មបោះពម្ភនេះត្រូវបានវាយតម្លៃថា មានអត្ថប្រយោជន៍ជាច្រើនចំពោះអ្នកនយោបាយ អ្នកតាក់តែងគោលនយោបាយ ក៏ដូចជាថ្នាក់ដឹកនាំសហគ្រាស វិទ្យាស្ថានស្រាវជ្រាវនិងមហាវិទ្យាល័យ ជាដើម។

សៀវភៅ “ព្យាករណ៍ឆ្នាំ២០២០៖បំផ្លិចបំផ្លាញ/ស្ថាបនាឡើងវិញ” បានប្រមូលផ្ដុំការវិភាគ ការព្យាករណ៍ស្ដីពីបញ្ហានយោបាយ សេដ្ឋកិច្ច បច្ចេក វិទ្យា បរិស្ថាន របស់បណ្ដាអ្នកនិពន្ធដែលសុទ្ធតែជាប្រមុខរដ្ឋនិងថ្នាក់ដឹកនាំជាន់ខ្ពស់លើទូទាំងប្រទេសដូចជា នាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក Roberto Azevedo ជាដើម។ ក្រៅពីនោះ សៀវភៅឆ្នាំនេះត្រូវបានបំពេញ បន្ថែមអត្ថបទសរសេររបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងរដ្ឋមន្រ្តីវៀតណាមជាច្រើនរូបទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

ពណ៌នៃវប្បធម៌វៀតណាម និងកូរ៉េខាងត្បូង​នៅខេត្តអានយ៉ាង

កាលពីយប់ថ្ងៃទី ៣ ខែតុលា នៅតំបន់ពិសេសភូក្វឹក ខេត្តអានយ៉ាងសម្របសម្រួលជាមួយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅវៀតណាម បានរៀបចំ "ទិវាវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ឆ្នាំ ២០២៦" ដើម្បីរំលឹកខួបលើកទី ៣៤ឆ្នាំ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកូរ៉េខាងត្បូង (១៩៩២-២០២៦)។

Top