មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៃទីក្រុងហូជីមិញបន្តបង្កើតវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅលើតារាងរៀបចំណាត់ថ្នាក់សកល ក្នុងបរិបទដែលការប្រកួតប្រជែងរវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិកាន់តែខ្លាំងឡើង។
យោងតាមតារាងរៀបចំណាត់ថ្នាក់ សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលឆ្នាំ ២០២៦ (GFCI ៣៩) ដែលប្រកាសនាថ្ងៃទី ២៦ ខែមីនា ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ៨៤ ក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុសកលទាំង ១២០ ដែលកើន ១១ កាំបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នៅអាស៊ីអាគ្នេយ៍ ទីក្រុងហូជីមិញឥឡូវនេះជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីសិង្ហបុរី និងកូឡាឡាំពួរ (ម៉ាឡេស៊ី)។ ប្រការនេះបង្ហាញពីឋានៈកាន់តែលេចធ្លោ របស់ទីក្រុងហូជីមិញនៅក្នុងបណ្តាញហិរញ្ញវត្ថុក្នុងតំបន់៕







