• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញសម្ពោធឧទ្យានរំលឹកដល់ជនរងគ្រោះដោយសារជំងឺកូវីដ-១៩

នាយប់មិញថ្ងៃទី ១២ ខែកុម្ភៈ ទីក្រុងហូជីមិញបានសម្ពោធឧទ្យាន លេខលេខ ១ Lý Thái Tổ (លីថៃតូ) ជាផ្លូវការ។ នេះមិនត្រឹមតែជាកន្លែងសម្រាប់រំលឹកដល់ជនរងគ្រោះដោយសារជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែនេះ ក៏បើកកន្លែងបៃតងមនុស្សធម៌មួយនៅចំកណ្តាលទីក្រុងផងដែរ។

ឧទ្យាននេះគ្របដណ្តប់លើផ្ទៃដី ៤,៣ ហិកតា (រូបថត៖ ហាខាញ់/VOV-TP.HCM)

ឧទ្យានលេខ ១ លីថៃតូ សង្កាត់ វឿនឡាយ   ត្រូវបានសាងសង់ក្នុងរយៈពេលជាង ៩០ ថ្ងៃ គ្របដណ្តប់លើផ្ទៃដី ៤,៣ ហិកតា និងមានទីតាំងនៅលើដីក្នុងស្នូលទីក្រុង។ ឧទ្យាននេះត្រូវបានកំណត់ថា ជាគម្រោងសំខាន់មួយក្នុងចំណោមគម្រោងសំខាន់ៗចំនួនប្រាំបួននៅក្នុងផែនការអភិវឌ្ឍន៍ កន្លែងបៃតងថ្មីរបស់ទីក្រុងហូជីមិញ។

ចំណុចលេចធ្លោនៃឧទ្យានគឺទីលានកណ្តាលរាងមូល ដែលមានទំហំប្រហែល ១.៨០០ ម៉ែត្រការ៉េ ត្រូវបានបំផុសគំនិតតាមលំនាំរូបភាពដំណក់ទឹកធ្លាក់ មកលើដី ដែលជានិមិត្តរូបនៃការចងចាំ និងការស់រានមានជីវិតបន្ទាប់ពីជំងឺរាតត្បាត។ នៅទីនេះមានវិមានដំណក់ទឹកកម្ពស់ ៦ ម៉ែត្រ ដែលផលិតពីដែកអ៊ីណុកកញ្ចក់ ជាមួយនឹងផ្នែកខាងក្នុងរាងបេះដូង ដែលតំណាងឱ្យការដឹងគុណ និងសេចក្តីស្រឡាញ់។ នៅជុំវិញវិមាននេះមានជណ្តើរចំនួន ៩ កាំ និងប្រព័ន្ធទៀនទឹកចំនួន ៣៦០ ដើម ដែលបង្កើតជាកន្លែងរំលឹកដ៏ឧឡារិក ជាពិសេសនៅពេលយប់ ជាមួយនឹងទីតាំងបំភ្លឺជិត ១.០០០។

 ក្នុងឧិកាសនៃពិធីសម្ពោធ ឧទ្យាននេះក៏បានរៀបចំពិធីបុណ្យផ្កានិទាឃរដូវនៅលើផ្ទៃដីជាង ៤ ហិកតា ជាមួយនឹងដើមឈើរាប់ម៉ឺនដើម ផើងផ្កា និងទេសភាពខ្នាតតូចចំនួន ១២ដែលឆ្លុះបញ្ចាំងពីប្រពៃណីបុណ្យតេត   នៃតំបន់ទាំងបីរបស់ប្រទេសវៀតណាម ដែលបង្កើតជាគោលដៅវប្បធម៌ និងនិទាឃរដូវសម្រាប់អ្នករស់នៅក្នុងទីក្រុង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

Top