• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញរឹតបន្តឹងការគ្រប់គ្រងនាវានេសាទដែលមិនបំពេញតាមលក្ខខ័ណ្ឌចេញទៅសមុទ្រ

នាថ្ងៃទី១៣ ខែធ្នូ ទីក្រុងហូជី មិញ បានរៀបចំគណៈប្រតិភូមួយក្រុមដើម្បីត្រួតពិនិត្យការងារបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅកំពង់ផែនេសាទ Incomap, Cat Lo, Hung Thai និង Tan Phuoc។

លោក ហ័ង ង្វៀន យីញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (ទីពីររាប់ពីឆ្វេង) និងក្រុមការងារកំពុងបំពេញទស្សនកិច្ចនៅកំពង់ផែនេសាទឃុំឡុងហៃ (រូបថត៖ VOV-ទីក្រុងហូជីមិញ)

នៅតាមបណ្តាកំពង់ផែនេសាទទាំងនេះ លោក ហ័ង ង្វៀន យីញ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានពិនិត្យជាក់ស្តែងនូវស្ថានភាពចំពោះការចុះចត ផ្ទុកអាហារសមុទ្រ និងការប្រកាស និងការតាមដានអាហារសមុទ្ររបស់នាវានេសាទ។ ក្នុងពេលជាមួយគ្នានេះ ត្រួតពិនិត្យប្រតិបត្តិការរបស់ការិយាល័យ IUU ក្នុងការគ្រប់គ្រងនាវាដែលចូល និងចាកចេញពីកំពង់ផែ ផ្សព្វផ្សាយព័ត៌មាន និងរំលឹកដល់អ្នកនេសាទ។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានស្នើឱ្យកំពង់ផែនេសាទអនុវត្តយ៉ាងម៉ត់ចត់នូវការរាយការណ៍ អំពីនាវានេសាទដែលចតនៅកំពង់ផែ។ អនុវត្តយ៉ាងតឹងរ៉ឹងនូវប្រព័ន្ធតាមដាន អេឡិចត្រូ និក (eCDT) សម្រាប់នាវានេសាទចេញចូលសមុទ្រ តាមដានបរិមាណជលផល ដើម្បីធ្វើជាមូលដ្ឋានកំណត់ប្រភពជលផលនេសាទ និងចេញវិញ្ញាបនបត្រប្រភពដើមសម្រាប់វត្ថុធាតុដើមអាហារសមុទ្រ ដែលប្រមូល ផលបានតាមការកំណត់។ ចំពោះឃុំឡុងហៃ ដែលជាមូលដ្ឋានៅមាននាវានេសាទចំនួន ១៦០ គ្រឿងនៅតែចត ហើយមិនបានបំពេញតាមលក្ខខ័ណ្ឌសម្រាប់ការចេញទៅសមុទ្រ ថ្នាក់ដឹកនាំក្រុងបានតម្រូវឲ្យឃុំគ្រប់គ្រងនាវាទាំងនេះយ៉ាងតឹងរ៉ឹង ដើម្បីការពារការរំលោភបំពាន IUU ដែលអាចកើតមាន។

បច្ចុប្បន្នទីក្រុងហូជីមិញមាននាវានេសាទចំនួន ៤.៤៧៥ គ្រឿង ដោយសម្រេចបាន ១០០% ការចុះបញ្ជី និងទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពនៅលើប្រព័ន្ធ VNFishbase។ ក្នុងចំណោមនេះ នាវាចំនួន ២០៧ គ្រឿងដែលមិនបំពេញតាមតម្រូវការកំពុងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ចតនៅមូលដ្ឋាន និងមិនត្រូវបានអនុញ្ញាតឱ្យចេញទៅសមុទ្រទេ។ នាវានេសាទទាំងអស់ដែលមានប្រវែង ១៥ ម៉ែត្រ ឬវែងជាងនេះនៅក្នុងទីក្រុងត្រូវបានបំពាក់ដោយ VMS ត្រួតពិនិត្យ ២៤/៧។ ប្រព័ន្ធតាមដាន អេឡិចត្រូនិក eCDT កំពុងដំណើរការនៅកំពង់ផែនេសាទទាំង ១០០% ដែលបំពេញលក្ខខ័ណ្ឌពេញលេញ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

លោកអគ្គលេខាបក្សតូ ឡឹម៖ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស

អញ្ជើញថ្លែងសេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងភាពអវិជ្ជមាន គឺជាភារកិច្ចដ៏សំខាន់ពិសេស ជាប្រចាំ និងយូរអង្វែង ក្នុងការងារកសាង ពង្រឹងបក្ស និងប្រព័ន្ធនយោបាយ។

Top