យោងតាមតួរលេខស្ថិតិ បច្ចប្បន្នទីក្រុងមាននាវានេសាទជាង ៤.៧០០ គ្រឿង ដែលក្នុងនោះក្រុមនាវាដែលមានប្រវែង ១៥ ម៉ែត្រ ឬច្រើនជាងនេះ ដែលមានជំនាញខាងនេសាទនៅឯនាយសមុទ្រ មានចំនួនជាង ៦០%។ ដោយសារការចូលរួមយ៉ាងម៉ឺងម៉ាត់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រហូតមកដល់បច្ចុប្បន្ន នាវានេសាទ ១០០% ដែលចូល និងចេញពីកំពង់ផែនៅក្នុងតំបន់ បានអនុវត្តការតាមដានអាហារសមុទ្រតាមរយៈប្រព័ន្ធអេឡិចត្រូនិច; នាវានេសាទជាង ៩៨% បានដំឡើងប្រព័ន្ធត្រួតពិនិត្យនាវា (VMS)។ លោកស្រី Pham Thi Na អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថាននៃទីក្រុង បានឲ្យដឹងថា៖ “យើងខ្ញុំកំពុងផ្តោតលើការដឹកនាំការពិនិត្យឡើងវិញយ៉ាងទូលំទូលាយនៃនាវាទាំងអស់ដែលមិនបំពេញតាមលក្ខខ័ណ្ឌ ជាពិសេសនាវាដែលគ្មានអាជ្ញាប័ណ្ណនេសាទ ដើម្បីនាំយកក្នុងបញ្ជីគ្រប់គ្រង។ កងកម្លាំងការពារព្រំដែនមានភារកិច្ចធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយរារាំងនាវាដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មិនឱ្យធ្វើដំណើរ ឬចាកចេញពីកំពង់ផែទាល់តែសោះ”។
នៅតាមតំបន់ឆ្នេរសមុទ្រ ការងារត្រួតពិនិត្យក៏កំពុងត្រូវបានរឹតបន្តឹងផងដែរ។ លោក ង្វៀន មិញ តឹម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឡុងហាយ បានឲ្យដឹងថា៖ "យើងផ្តោតលើភារកិច្ចសំខាន់ពីរគឺ បង្កើនការងារឃោសនា; និងទីពីរ ផ្តោតលើការត្រួតពិនិត្យនិងការគ្រប់គ្រង ជាពិសេសសម្រាប់នាវាដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់”។ យើងសម្របសម្រួលជាមួយកំពង់ផែដើម្បីគ្រប់គ្រងប្រភពដើមនៃអាហារសមុទ្រនាំចូល ដើម្បីធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ IUU”។
បច្ចុប្បន្ន ទីក្រុងហូជីមិញរក្សាគំរូផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានសកម្មភាព "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីយល់ពីគំនិត និងសេចក្តីប្រាថ្នារបស់អ្នកនេសាទ; និងក្នុងពេលជាមួយគ្នានេះ ជំរុញបងប្អូនេសាទឱ្យចូលរួមជាមួយប្រទេសទាំងមូល ដើម្បីលុបកាតលឿងរបស់គណៈកម្មការអឺរ៉ុប (EC) ចេញក្នុងពេលឆាប់ៗនេះ ដោយមានគោលបំណងអភិវឌ្ឍន៍វិស័យនេសាទប្រកបដោយចីរភាព៕








