• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញបានបញ្ចប់ការធ្វើតេស្តសម្រាប់ប្រជាជននៅតំបន់ពណ៌ទឹកក្រូចនិងតំបន់ក្រហម

ក្នុងរយៈពេល ៧ ថ្ងៃកន្លងមកនេះ ទីក្រុងហូជីមិញបានបង្កើនការអនុវត្ត ដោយទុកឲ្យប្រជាជនយកសំណាកដោយខ្លួនឯងដើម្បីធ្វើតេស្តទ្រង់ទ្រាយធំទូទាំងទីក្រុង ដោយផ្តោតលើតំបន់ដែលមានហានិ ភ័យខ្ពស់និងមានហានិភ័យខ្ពស់ខ្លាំង។

ទីក្រុងហូជីមិញមានថង់ថ្នាំចំនួន ៣ ផ្សេងៗគ្នាសម្រាប់អ្នកជំងឺ F) ដែលព្យាបាលនៅផ្ទះ (រូបថត៖ VOV)

នៅសន្និសីទសារព័ត៌មានដើម្បីប្រកាសអំពីស្ថានភាពបង្ការនិងគ្រប់គ្រងជំងឺកូវីដ -១៩ នៅទីក្រុង ហូជីមិញនារសៀលថ្ងៃទី ២៩ ខែសីហា លោក Pham Duc Hai អនុប្រធានគណៈកម្មាធិការដឹកនាំការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ ទីក្រុងហូជីមិញបានឲ្យដឹងថា រហូតដល់ថ្ងៃទី ២៧ ខែសីហានេះ តំបន់ភាគច្រើនបានបញ្ចប់ការធ្វើតេស្តនៅតំបន់ពណ៌ទឹកក្រូចនិងតំបន់ពណ៌ក្រហមលើទូទាំងទីក្រុង។

ក្នុងរយៈពេល ៧ ថ្ងៃកន្លងមក នេះ ទីក្រុងហូជីមិញបានបង្កើនការអនុវត្ត ដោយទុកឲ្យប្រជា ជនយកសំណាកដោយខ្លួនឯងដើម្បីធ្វើតេស្តទ្រង់ទ្រាយធំទូទាំងទីក្រុង ដោយផ្តោតលើតំបន់ដែលមានហានិ ភ័យខ្ពស់និងមានហានិភ័យខ្ពស់ខ្លាំង។ ទីក្រុងបានយកសំណាកតេស្តអង់ទីហ្សែនរហ័សជាង ១.៦ លាន សម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់ ដែលមាន ហានិភ័យខ្ពស់ ដែលលទ្ធផលគឺរកឃើញប្រជាជនជាង ៦៤.០០០ នាក់ វិជ្ជមានចំពោះវីរុស SARS-CoV -2 ដែលស្មើនឹង ៣,៨% នៃចំនួនសំណាកធ្វើតេស្តទាំងអស់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top