• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញនិងអៀរឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងសុខាភិបាល

 អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Thanh Liem បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់លោក Patrick O'Donovan រដ្ឋលេខាធិការនៃក្រសួងហិរញ្ញវត្ថុ ចំណាយសាធារណៈនិងកំណែទម្រង់របស់អៀឡង់ (រូបថតៈ  hcmcpv.org.vn)
 

 នាថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០១៩ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Le Thanh Liem ​បានអញ្ជើញទទួលជួបសន្ទនា​ជាមួយលោក Patrick O'Donovan រដ្ឋលេខាធិការ ក្រសួង ហិរញ្ញវត្ថុ-ចំណាយ​សាធារណៈនិងកំណែទម្រង់អៀរឡង់ ដែលកំពុងបំពេញការងារនៅទីក្រុងហូជីមិញ។

ក្នុង​​ជំនួបនេះ លោក Le Thanh Liem បានសង្កត់ធ្ងន់ថា ទីក្រុង​ហូជីមិញ​និង​អៀរឡង់​នៅតែ​មាន​សក្តានុពល​សម្រាប់​កិច្ចសហប្រ​តិបត្តិការ ជាពិសេស​នៅតំបន់​ដែល​អៀរឡង់​មានឧត្ត​មភាព​និង​ទីក្រុង​ហូជីមិញ​មាន​តម្រូវ​ការ ​ដូចជាវិស័យសុខាភិ បាលនិងអប់រំជាដើម។ ទី​ក្រុងហូជីមិញ សូមអំ​ពាវនាវ​ដល់​ក្រុម​ហ៊ុន​និង​អង្គភាព​អាជីវ​កម្ម​នានា​របស់អៀរឡង់ ជំរុញសកម្មភាពពន្លឿនពាណិជ្ជកម្ម ស្វែងរកឱកាស​វិនិយោគ​និង​ធ្វើអាជីវកម្ម​នៅក្នុង​ទីក្រុង​លើវិស័​យសុខាភិបាលនិងកិច្ចសហប្រតិបត្តិការលើវិ​ស័យអប់រំតាមកម្រិតមហាវិទ្យា​ល័យ។ ទីក្រុងហូជីមិញ​មាន​បំណង​សហការនិងទទួលការចែករំលែកបទពិ​សោធន៍ពីអៀរឡង់ ក្នុ​ងការសាងសង់រដ្ឋាភិបាលអេឡិចត្រូ និកនិង​ការអនុវត្តគម្រោង សាងសង់ទីក្រុងឆ្លាតវៃផងដែ​រ។​

ចំណែក​ខ្លួនវិញ លោក Patrick O'Donovan បានឲ្យដឹងថា ដំណើរទស្សនកិច្ចនៅវៀត ណាមលើកនេះ គឺដើម្បី​ពង្រឹង​បន្ថែមទៀត កិច្ចសហប្រតិបត្តិការរវាងអៀរឡង់និង វៀតណាម (ក្នុងនោះមានទីក្រុងហូជីមិញ) លើគ្រប់​វិស័យ​។ អៀឡង់យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម ដោយ​ចាត់​ទុក​ វៀត​ណាមជាច្រកទ្វារនិងជាស្ពានតភ្ជាប់ពាណិជ្ជកម្មជាមួយប ​ណ្តាប្រទេសអាស៊ីអាគ្នេ​យ៍ផ​ងដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញទទួលជួបប្រធាន JBIC លោក Maeda Tadashi

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញទទួលជួបប្រធាន JBIC លោក Maeda Tadashi

នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Maeda Tadashi ប្រធានក្រុមប្រឹក្សាភិបាលនិងសហការីនៃធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

Top