• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញនិងទីក្រុង St.Peterburg(រុស្ស៊ី)បង្កើនកិច្ចសហប្រតិបត្តិការ


 ទិដ្ឋភាពនៃជំនួបពិភាក្សា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច​ការងារនៅរុស្ស៊ី ចាប់ពី​ថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែឧស​ភានោះ នាថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ​២០១៨ ​នៅទីក្រុង St.Peterburg លេខាគណៈ​កម្មាធិការ បក្សទីក្រុងហូជីមិ​ញ ​លោក Nguyen Thien Nhan បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទី ក្រុង​ហូ​ជីមិញ​បានជួបពិភាក្សា ជាមួយគ​ណៈប្រតិភូជាន់ខ្ពស់ទីក្រុង St​.Peterburg ដឹក នាំដោយលោក Ge​orgy Poltavchenko អភិបាលទីក្រុង​ St.Peterburg សំដៅផ្លាស់ប្តូរ នូ​វផែន​ការ​បង្កើន​ ថែមទៀតកិច្ចសហប្រតិបត្តិ​ការរវាងតំបន់ទាំ​ងពីរ។

អភិបាល​ទីក្រុង St.Peterbu​rg លោក Georgy Poltavchenko​ បាន​អះ អាង ថា ឈរលើ​ គ្រឹះស្ថាន​នៃទំនាក់​ទំនង​យ៉ាងល្អ​ប្រសើរ​រវាង​ប្រទេសទាំងពីរនោះ ​ទំនាក់ទំនងរវាងទី​ ក្រុងទាំងពីរ​ក៏កំពុង​បានអភិវឌ្ឍន៍​យ៉ាងខ្លាំង​ក្លានិង​មានសក្កានុភាព​ជាច្រើនសម្រាប់ សហការផងដែរ។ ​​ហើយ St.Peterburg មានសហ​គ្រាសជា​ច្រើន មាន​បទ​ពិសោធន៍​ បច្ចេកវិទ្យាខ្ពស់ក្នុងការ​ដោះស្រាយបញ្ហាទឹក ហើយបានត្រៀ​មជាស្រេចជួយចែក​រំ លែក​បទ​ពិសោធន៍​និង​បណ្តុះបណ្តាលប្រភពធនធានមនុស្សស​ម្រាប់ទីក្រុង​ហូជីមិញ​។
 
ចែករំលែកអំពីឧត្តមភាព​របស់ទីក្រុងហូជីមិញ លោក Ngu​yen Thien Nhan បានអះ អាងថា ​ទីក្រុងហូជីមិញ ជាទីក្រុង​វ័យក្មេងនិង​ស្វាហាប់មួយក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច។ តាមនោះ ទីក្រុងមានបំណ​ង ជម្រុញនិ​ង​លើកកម្ពស់ទំនាក់ទំន​ងសហប្រតិបត្តិការ ជាមួយ​តំបន់នានា​របស់រុស្ស៊ី​និង​ត្រៀម​ជាស្រេច​សហការ​ជាមួយ​សហគ្រាស​​រុស្ស៊ីក្នុង​នោះមានទីក្រុង St.Peterburg មកស្វែងរក​ពន្លឿន​ពាណិជ្ជកម្ម និងធ្វើការវិនិ​​យោគ យូរ​អង្វែង​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top