• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហូជីមិញខិតខំដើម្បីកុំឲ្យពេលវេលារក្សាគម្លាតសង្គមអូសបន្លាយយូរពេក

ត្រូវកំណត់បន្ទាន់ថា តំបន់ណាដែលមានសុវត្ថិភាពរួចទៅហើយ មិនចាំបាច់អូសបន្លាយវិធីរក្សាគម្លាតសង្គមនោះទេ។

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ថ្លែងមតិដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ (រូបថតៈ Nguyen Diep/TTXVN)


នៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី ១៧ មិថុនា ជាមួយទីក្រុងហូជីមិញនិងខេត្ត Bac Giang ឧបនា យករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធាន គណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ ជំងឺ កូវីដ ១៩ បានកត់សម្គាល់ថា ទីក្រុងហូជីមិញត្រូវការអនុវត្តន៍យ៉ាងតឹងរឹងនូវបទប្បញ្ញត្តិ ស្តីពីការបង្ការជំងឺរាតត្បាត ដោយព្យាយាមទប់ទល់មិនទុកឲ្យជំងឺឆ្លងរីករាលដាល យ៉ាងទូលំទូ លាយនៅក្នុងតំបន់ឧស្សាហកម្ម។

“ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលដែលមានប្រជាជនរស់នៅច្រើនកុះករ ដូច្នេះ ចាំបាច់ត្រូវកំណត់ពីចំណុចក្តៅដើម្បីកំចាត់ជំងឺ កុំឲ្យអំឡុងពេលរក្សាគម្លាតសង្គមយូរពេក  ហើយក៏មិនឱ្យការគ្រប់គ្រងមិនល្អកើតឡើងនៅក្នុងតំបន់ធ្វើចត្តាឡីស័កនិងតំបន់ត្រូវបិទខ្ទប់ទាល់តែសោះ។  ពោលគឺត្រូវកំណត់បន្ទាន់ថា តំបន់ណាដែលមានសុវត្ថិភាពរួចទៅហើយ មិនចាំបាច់អូសបន្លាយវិធីរក្សាគម្លាតសង្គមនោះទេ។ យ៉ាងណាមិញ ប្រសិនបើប្រើវិធានការរក្សាគម្លាតសង្គមគឺត្រូវអនុវត្តន៍ឲ្យបានម៉ឺងមាត់”។ នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam។

ក្នុងពេលជាមួយគ្នានោះ ខេត្ត Bac Giang បានអនុញ្ញាតឱ្យអង្គភាពអាជីវកម្មចំនួន ១២៣ បើកដំណើរការឡើងវិញ ជាមួយកម្មករជិត ២ ម៉ឺននាក់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top