• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយទទួលភ្ញៀវទេសចរជិត ១៤ លាននាក់

ក្នុងនោះភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧៦៦.០០០ នាក់ ភ្ញៀវទេសចរក្នុងស្រុកមានប្រមាណជាង ១៣ លាននាក់។
  ភ្ញៀវទេសចរទទួលបទពិសោធន៍តាមរយៈដំណើរកម្សាន្ត “Hanoi City Tour” លើរថយន្តក្រុងពីរជាន់នៅទីក្រុងហាណូយ។ (រូបថត៖ Kinhtedothi.vn)  

យោងតាមព័ត៌មានពីមន្ទីរទេសចរណ៍ហាណូយបានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ទីក្រុងបានទទួលភ្ញៀវទេសចរជិត ១៤ លាននាក់ (កើនឡើងជាង ៤ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៧៦៦.០០០ នាក់ ភ្ញៀវទេសចរក្នុងស្រុកមានប្រមាណជាង ១៣ លាននាក់។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរណ៍សម្រេចបានប្រហែល ៣៩.០០០ ពាន់លានដុង (កើនឡើង ៤,៧ ដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១)។ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់រដ្ឋធានី ជាពិសេសភ្ញៀវទេសចរអន្តរជាតិ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣០ ខែតុលា ទីក្រុងហាណូយនឹងរៀបចំសប្តាហ៍ទេសចរណ៍កីឡាវាយកូនហ្គោលហាណូយឆ្នាំ ២០២២ នៅទីលានវាយកូនហ្គោល និងកន្លែងទេសចរណ៍នានានៅទីក្រុងហាណូយ Hưng Yen, Ha Nam, Vinh Phuc និង Hoa Binh ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

បន្តពង្រឹងទំនុកចិត្តនយោបាយរវាងវៀតណាមនិងកម្ពុជា

នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃព្រះរាជា ណាចក្រកម្ពុជា លោកជំទាវ ជា គឹមថា ក្នុងឱកាសដែលលោកជំទាវមកជម្រាបលាដោយបញ្ចប់បេសកកម្មការទូតនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តពង្រឹងទំនុកចិត្តនយោបាយ ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ទំនាក់ទំនងកម្រិតខ្ពស់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ។

Top