• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយជាប់ក្នុង Top 10 គោលដៅទេសចរណ៍គួរទាក់ទាញបំផុតលើពិភពលោកឆ្នាំ២០២១

ទីក្រុងហាណូយឈរចំណាត់ថ្នាក់ទី៦ ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន២៥កន្លែង គួរឲ្យទាក់ទាញបំផុតលើពិភពលោកក្នុងឆ្នាំ ២០២១ ដែលបាន ជ្រើសរើសដោយគេហទំព័រ TripAdvisor។

វិថីដើរថ្មើជើងនៅជុំវិញបឹង Hoan Kiem ទីក្រុងហាណូយ។ (រូបថត៖ TTXVN)


យោងតាមការវាយតម្លៃរបស់គេហទំព័រផ្នែកទេសចរណ៍ដ៏ល្បីល្បាញលើទូទាំងពិភពលោក TripAdvisor ថា រដ្ឋធានីហាណូយរបស់ វៀតណាមទទួលបានការកោតសរសើរ ដោយលក្ខណៈបុរមបុរាណប្រពៃណីដូចជា តំបន់វិថីបុរាណ កេរ្តិ៍ដំណែល និងសំណង់ស្ថាបត្យកម្មចាប់តាំងពីសម័យអាណានិគមត្រូវបានអភិរក្សយ៉ាងល្អដែលលាយឡំប្រកបដោយសុខដុមរមនាជាមួយការរីកចម្រើននៃសម័យទំនើប ។  ទីក្រុងហាណូយធ្លាប់បានប្ដូរឈ្មោះជាច្រើនលើកច្រើនសារ ហើយ ដូចជាឈ្មោះ Thang Long មានន័យថា “សត្វនាគហោះឡើង” ប៉ុន្តែ រដ្ឋធានីរបស់វៀតណាមនៅតែរក្សាបាននូវភាពស្រស់ស្អាតតាំងពីអតីតកាលជាមួយនឹងទីកន្លែងដ៏ល្បីល្បាញនានាដូចជាវិមានតម្កល់ សពលោកប្រធានហូជីមិញនិងពន្ធនាគារ Hoa Lo។ ក្រៅពីនោះ រាល់បឹងទឹកសាប ឧទ្យាន ផ្លូវធំពោរពេញទៅ ដោយម្លប់ដើមឈើ និងវត្តអារាមជាង៦០០កន្លែង បានធ្វើឲ្យទីក្រុងនេះកាន់តែទាក់ទាញ ថែមទៀត។

ក្រៅពីទីក្រុងហាណូយ ទីក្រុង ហូយអាន ភាគកណ្ដាលវៀតណាម ក៏ជាប់ ចំណាត់ថ្នាក់ទី១១ក្នុងបញ្ជីឈ្មោះនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top