• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងហាណូយ សហការគ្នាដើម្បីផ្ទៃមេឃពណ៌ខៀវ លើកកម្ពស់គុណភាពខ្យល់

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅផ្លូវដើរថ្មើរជើងបឹង Hoan Kiem (នៃទីក្រុងហាណូយ) គណៈកម្មការឃោសនានិងចលនាមហាជនមជ្ឈិម បានដឹកនាំនិងសម្របសម្រួលជាមួយក្រសួងកសិកម្មនិងបរិស្ថាន គណៈកម្មាធិការប្រជាជនហាណូយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងអង្គការសុខភាពពិភពលោក (WHO) ដើម្បីរៀបចំព្រឹត្តិការណ៍ “ខ្យល់ស្អាតសម្រាប់ផ្ទៃមេឃពណ៌ខៀវ”។

លោក Nguyen Manh Quyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ។ រូបថត៖ Quang Chinh/VOV

“ទីក្រុងហាណូយស្វាគមន៍និងគាំទ្រគំនិតផ្តួចផ្តើម "ខ្យល់ស្អាតវៀតណាមឆ្នាំ ២០២៥" ដែលផ្តួចផ្តើមដោយគណៈកម្មការឃោសនានិងចលនាមហាជនមជ្ឈិម ក្រសួងកសិកម្ម និងបរិស្ថាន អង្គការ UNDP និងអង្គការសុខភាពពិភពលោក។ ទីក្រុងហាណូយត្រៀមខ្លួនជាស្រេច ដើម្បីដឹកនាំក្នុងការចូលរួម និងសម្របសម្រួលអនុវត្តន៍គំនិតផ្តួចផ្តើមនេះ ដោយរួមចំណែកដល់ការអនុវត្តគោលដៅជាតិនៃការកែលម្អគុណភាពខ្យល់ ការពារសុខភាពសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព"។

នៅក្នុងពិធីនោះ  តំណាងអង្គការអន្តរជាតិបានសន្យាថា នឹងបន្តអមដំណើរ និងគាំទ្រប្រទេសវៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជំនះបញ្ហាប្រឈមនៃការបំពុលខ្យល់ ឆ្ពោះទៅរកអនាគតបៃតង និងមានសុខភាពល្អសម្រាប់មនុស្សគ្រប់គ្នា៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top