• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុងដាណាំងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពានរង្វាន់ Pickleball World Cup ឆ្នាំ ២០២៦

នេះជាលើកដំបូងដែលពានរង្វាន់ Pickleball World Cup ត្រូវបានរៀបចំឡើងនៅតំបន់អាស៊ី ហើយទីក្រុងដាណាំងត្រូវបានជ្រើសរើសជាទីក្រុងម្ចាស់ផ្ទះសម្រាប់ពានរង្វាន់លើកទីបីនេះ។
គណៈកម្មការរៀបចំ ចែករំលែកព័ត៌មានអំពីព្រឹត្តិការណ៍ Pickleball World Cup ឆ្នាំ២០២៦ នៅទីក្រុងដាណាំង។ (រូបថត៖ VNA)

នារសៀលថ្ងៃទី២៤ ខែមេសា នៅទីក្រុងដាណាំង សហព័ន្ធ Pickleball ទីក្រុងដាណាំងបានសម្របសម្រួលជាមួយក្រុមហ៊ុនចំកាត់ America & Asia Connect (AAC) និងអង្គភាពពាក់ព័ន្ធ រៀបចំពិធីប្រកាសពីពានរង្វាន់ Pickleball World Cup ឆ្នាំ ២០២៦។

នេះជាលើកដំបូងដែលពានរង្វាន់ Pickleball World Cup ត្រូវបានរៀបចំឡើងនៅតំបន់អាស៊ី ហើយទីក្រុងដាណាំងត្រូវបានជ្រើសរើសជាទីក្រុងម្ចាស់ផ្ទះសម្រាប់ពានរង្វាន់លើកទីបីនេះ។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលរួមចំណែកដល់ការអភិវឌ្ឍ និងការធ្វើសមាហរណកម្មនៃវិស័យកីឡាវៀតណាម នៅលើឆាកអន្តរជាតិ។

តាមគម្រោង ការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡា Tien Son មជ្ឈមណ្ឌលកីឡា Tuyen Son និងមជ្ឈមណ្ឌលកីឡាស្តង់ដារផ្សេងទៀតនៅក្នុងទីក្រុង ដោយទាក់ទាញអត្តពលិកប្រមាណ ៤.០០០នាក់ មកពីប្រទេស និងដែនដីជាង ៨០។

ការធ្វើជាម្ចាស់ផ្ទះរៀបចំពានរង្វាន់នេះ បន្តបញ្ជាក់បន្ថែមទៀតអំពីសមត្ថភាពរបស់ទីក្រុងដាណាំង ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិទ្រង់ទ្រាយធំ។

សូមរំលឹកឡើងវិញថា មុននេញទីក្រុងធ្លាប់បានរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើនដោយជោគជ័យ ដូចជា៖ Ironman, Da Nang International Marathon, Asian Golf Championship…៕

តាម​ vovworld.vn/km-KH

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ធ្វើការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ធ្វើការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល

នាព្រឹកថ្ងៃទី ២៥ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំជំនួបធ្វើការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល អំពីកម្មវិធី ផែនការ ភារកិច្ចបន្ទាន់ដែលក្រសួងត្រូវបានប្រគល់ជូន។

Top