• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Hai Phong នាំមុខប្រទេសទាំងមូលអំពីការទាក់ទាញទុន FDI

ក្នុងរយៈពេល៥ ឆ្នាំកន្លងទៅ សម្ព័ន្ធក្រុមហ៊ុននេះ បានបណ្ដាក់ទុនសរុបចំនួន ៤,៦៥ពាន់លានដុល្លារអាមេរិកនៅ LG Hai Phong។

ទីក្រុង Hai Phong បានវ៉ាដាច់ទីក្រុងហូជីមិញ ហាណូយ និង Binh Duong  ដើម្បីឈានឡើងនាំមុខគេនៅក្នុងទូទាំងប្រទេសអំពីការទាក់ទាញទុនវិនិយោគបរទេស ជាមួយទុនចុះបញ្ជីសរុបជាង ៥,២៦ ពាន់លានដុល្លារអាមេរិក កើនជិត ៣,៥ ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ ចំណាត់ថ្នាក់ទី ២ គឺជា Long An ជាមួយទឹកប្រាក់ចំនួន ៣៨៤ ពាន់លានដុល្លារអាមេរិក បន្ទាប់មកគឺទីក្រុងហូជីមិញ Binh Duong  Bac Ninh  និងហាណូយ។

ក្នុងចំណោមវិនិយោគិនធំៗនៅទីក្រុង Hai Phong គឺត្រូវរំលឹកដល់ LG ដែលជាសម្ព័ន្ធក្រុមហ៊ុនអេឡិចត្រូនិកមកពីប្រទេសកូរ៉េខាងត្បូង។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ សម្ព័ន្ធក្រុមហ៊ុននេះ បានបណ្ដាក់ទុនសរុបចំនួន ៤,៦៥ពាន់លានដុល្លារអាមេរិកនៅ LG Hai Phong ហើយក្លាយទៅជាសហគ្រាស FDI ដែលមានទុនច្រើនបំផុតនៅទីក្រុង Hai Phong ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត លើទូទាំងប្រទេស

សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុងឱកាសបុណ្យតេត លើទូទាំងប្រទេស

ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពថែទាំប្រជាជនដែលមានស្ថានភាពលំបាកក្នុង ឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២៦ កំពុងប្រព្រឹត្តទៅយ៉ាងផុសផុលនៅតាមខេត្តក្រុងទូទាំងប្រទេស។

Top