• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang លើក​កម្ពស់​ការ​ផ្សព្វ​ផ្សាយ​ ជំរុញ​តម្រូវ​ការ​នៃ​ទីផ្សារ​ទេសចរណ៍ឥណ្ឌា

នៅចំពោះមុខសញ្ញាវិជ្ជមាននៃការស្តារឡើងវិញ វិស័យទេសចរណ៍ទីក្រុង Da Nang មានផែនការរយៈពេលវែងដើម្បីធ្វើពិពិធកម្មប្រភពភ្ញៀវអន្តរជាតិ។ ក្នុងនោះ ឥណ្ឌាគឺជាទីផ្សារដ៏មានសក្តានុពលមួយ ដែលទីក្រុងកំពុងឆ្ពោះទៅ។
  អាពាហ៍ពិពាហ៍ឥណ្ឌាមួយ ដែលបានរៀបចំឡើងនៅទីក្រុង Da Nang។ (រូបថត៖ Quynh Chi)  

 ប្រភេទទេសចរណ៍ដែលរួមបញ្ចូលអាពាហ៍ពិពាហ៍និងទេសចរណ៍ សម្រាប់ភ្ញៀវឥណ្ឌាគឺជាចំណែកសក្តានុពលមួយ។

នាពេលថ្មីៗនេះ ទីក្រុង Da Nang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំបូង ជាមួយក្រុមហ៊ុនអាកាសចរណ៍ Indigo ដែលស្រូបយកជិត ៥០% នៃចំណែកទីផ្សារឥណ្ឌា។

តាមការគ្រោងទុក នៅខែសីហាឆ្នាំ២០២២នេះ ទីក្រុង Da Nang នឹងរៀបចំកម្មវិធីផ្សព្វផ្សាយមុខមាត់ទីក្រុងនៅប្រទេសឥណ្ឌា ហើយទន្ទឹមនឹងនោះនឹងអញ្ជើញក្រុមទេសចរណ៍ famtrip របស់ឥណ្ឌាមកទស្សននៅត្រីមាសទី៤ ឆ្នាំ២០២២ និងត្រីមាសទីមួយឆ្នាំក្រោយផងដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top