• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang ប្រគល់វង្វាន់ “អាវ Blouse ពណ៌ស ចែងចាំងពន្លឺ“

ក្នុងឱកាសនេះ ទីក្រុង Da Nang មានបុគ្គលចំនួន ២៨ នាក់ ដែលត្រូវបានរដ្ឋប្រគល់កិត្តនាមគ្រូពេទ្យឆ្នើម និងបុគ្គលចំនួន ២ នាក់ទៀតទទួលបានប័ណ្ណសរសើររបស់លោកនាយករដ្ឋមន្ត្រីផងដែរ។

ទីក្រុង Da Nang ប្រគល់វង្វាន់ "អាវ  Blouse ពណ៌ស ចែងចាំងពន្លឺ" (រូបថត៖ TT / laodong.vn)


នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ទីក្រុង Da Nang បានរៀបចំពិធីរំលឹកខួបទិវាគ្រូពេទ្យវៀតណាម ២៧ កុម្ភៈ និងពិធីប្រគល់កិត្តិនាម គ្រូពេទ្យឆ្នើមលើកទី ១៣ ប្រគល់រង្វាន់ "អាវ  Blouse ពណ៌ស ចែងចាំងពន្លឺ" ឆ្នាំ ២០២០។ នេះគឺជារង្វាន់ប្រចាំឆ្នាំរបស់ទីក្រុង Da Nang សំដៅលើកតម្កើងកម្មាភិបាលនិងបុគ្គលិកផ្នែកសុខាភិបាល ដែលបានចូលរួមដោយផ្ទាល់ការងារពិនិត្យ ព្យាបាល ថែទាំសុខភាពប្រជាជន។ វេជ្ជបណ្ឌិត គ្រូពេទ្យចំនួន ២០ រូប ដែលត្រូវបានលើកតម្កើងលើកនេះ គឺជាកម្មាភិបាលឆ្នើមបំផុត ដោយបានរួមវិភាគទាន និងលះបង់ជាច្រើន ដើម្បីជួយទីក្រុង Da Nang ជំនះពុះពារលើជំងឺរាតត្បាតកូវីដ ១៩ ផង។

ក្នុងឱកាសនេះ ទីក្រុង Da Nang មានបុគ្គលចំនួន ២៨ នាក់ ដែលត្រូវបានរដ្ឋប្រគល់កិត្តនាមគ្រូពេទ្យឆ្នើម និងបុគ្គលចំនួន ២ នាក់ទៀតទទួលបានប័ណ្ណសរសើររបស់លោកនាយករដ្ឋមន្ត្រីផងដែរ៕

​ តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញសំខាន់ក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

នាព្រឹកថ្ងៃទី ២៨ ខែកក្កដា នៅអគាររដ្ឋសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀតណាម លោកជិន ថាញ់ មិន បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ឃួន សុដារី ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៧-២៩ ខែកក្កដា ឆ្នាំ ២០២៦។

Top