• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang បង្កលក្ខណៈឲ្យយុវជនចាប់ផ្ដើមអាជីព


ជំនួបជាមួយយុវជន ដើម្បីស្ដាប់ ពិភាក្សា និងដោះស្រាយការលំបាក
ជាមួយយុវជនវ័យក្មេងចំពោះដំណើរការចាប់ផ្ដើមអាជីព

នាព្រឹក​ថ្ងៃទី​២៩ ខែមិនា ឆ្នាំ២០១៧ តំណាង​ថ្នាក់ដឹកនាំទីក្រុង Da​ Nang បាន​ប្រារព្ធ​​ឡើងជំនួបជាមួយយុវជន ដើម្បី​ស្ដាប់ ពិភាក្សា និងដោះស្រាយ​ការ​លំបាក​ជាមួយយុវជន​​វ័យក្មេង ចំពោះដំណើរការចាប់ផ្ដើមអាជីព ។ យុវជនចំនួន​ជាង ៤០០ នាក់ តំណាងឲ្យ​យុវជនទីក្រុង បាន​លើកសំណួរ​ដែល​ទាក់ទិន​នឹង​ប្រភព​ទុន​កម្ចី ព័ត៌មាន និងការ​តម្រង់ទិសចាប់​ផ្ដើម​អាជីព​​ជាដើម ។ លោក Ho Ky Minh អនុប្រធាគណៈកម្មាធិការ​ទី​ក្រុង Da Nang បានឲ្យដឹង​ថា៖ រដ្ឋាភិបាល និងថ្នាក់​ដឹក​នាំទីក្រុងមាន​ចំណាប់អារម្មណ៍​ ​ក្នុង​បញ្ហាចាប់ផ្ដើមអាជីព។ នាដើម​ឆ្នាំនេះ​ ទីក្រុង Da Nang បានបង្កើត​​ក្រុម​ប្រឹក្សា​​សម្រប​សម្រួល​ការ​ចាប់​ផ្ដើម​អាជីព​។ លោក Ho Ky Minh បានឲ្យទៀតថា៖

​ “នាដើមខែមិនា ថ្នាក់ដឹកនាំទីក្រុងបានចេញសេចក្តីសម្រេច ស្តីអំពីបរិយាកាស​ចាប់ផ្ដើម​អាជីព ដែល​ក្នុង​នោះ​នឹងបង្កើត​មូលនិធិជួយជ្រោមជ្រែង​ ការចាប់​ផ្ដើម​​អាជីពពីប្រភពថវិការ ។​ ទន្ទឹមនឹងនេះ ទីក្រុង​ក៏កំពុងត​ភ្ជាប់​ ជាមួយ​អង្គការ​អន្តរជាតិ​​​អ្នកធ្វើហិរញ្ញប្បទាន សំដៅ​បង្កើតមូលនិធិ​វិនិយោគសម្រាប់ ​ជួយ​ជ្រោម​​ជ្រែង​​​លើបណ្ដា​គំរោងការណ៍ចាប់ផ្ដើមអាជីពនៅទីក្រុង​៕  

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top