• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីក្រុង Da Nang ទទួលស្វាគមន៍ថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេចំនួណ ៨០ នៅទ្វីបអាស៊ី មកចូលរួម Routes Asia ឆ្នាំ២០២២

Routes Asia ឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែមិថុនា នៅទីក្រុង Da Nang គឺជាព្រឹត្តិការណ៍មួយដើម្បីតភ្ជាប់ ផ្សព្វផ្សាយ និងអភិវឌ្ឍន៍បណ្តាញជើងហោះហើរតែមួយគត់ និងធំជាងគេនៅក្នុងតំបន់អាស៊ីប៉ា-ស៊ីហ្វិក។
  រូបភាព៖ TTXVN  

វេទិការអភិវឌ្ឍន៍ជើងហោះហើរអាស៊ី Routes Asia ២០២២ បានទទួលស្វាគមន៍គណៈប្រតិភូក្នុងស្រុក និងអន្តរជាតិជាង ៥៥០ នាក់មកចូលរួម ដែលក្នុងនោះ រួមទាំងប្រធាន/អនុប្រធាន និងមេដឹកនាំរៀបចំផែនការបណ្តាញជើងហោះហើរ មកពីក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេជាង ៨០ នៅទ្វីបអាស៊ី។

នៅក្នុងព្រឹត្តិការណ៍នេះ មានកិច្ចប្រជុំជាង ១៥០០ រវាងភាគីពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ អាកាសយានដ្ឋាន និងគោលដៅទេសចរណ៍នានា។ ការពិភាក្សាបានផ្តោតសំខាន់លើរបៀបដែលភាគីទាំងអស់ អាចសម្របសម្រួលដើម្បីស្តារឡើងវិញបណ្តាញជើងហោះហើរ និងបង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក; ការវិភាគអំពីផលប៉ះពាល់នៃជំងឺ កូវីដ-១៩ លើឥរិយាបថអ្នកប្រើប្រាស់ និងនិន្នាការទេសចរណ៍; ហើយពិភាក្សាអំពីដំណោះស្រាយ ដាក់ចេញយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្តារឡើងវិញនៃតម្រូវការទីផ្សារ។

ក្នុងនាមជាជាម្ចាស់ផ្ទះព្រឹត្តិការណ៍លើកនេះ ថ្នាក់ដឹកនាំទីក្រុង Da Nang សង្ឃឹមថា វេទិកានេះនឹងបើកចេញឱកាសសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ ដើម្បីជំរុញការតភ្ជាប់ ការផ្លាស់ប្តូរភ្ញៀវនិងផលិតផលទេសចរ; ស្តារ និងពង្រីកបណ្តាញជើងហោះហើរអន្តរជាតិទៅកាន់ទីក្រុង Da Nang; ជំរុញការទាក់ទាញ វិនិយោគលើវិស័យអាកាសចរណ៍ អភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ និង Logistic៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top