ទីក្រុង Can Tho (វៀតណាម) និងជប៉ុនស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យកសិកម្ម
នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Vo Thanh Thong បានជួបធ្វើការជាមួយគណៈប្រតិភូជប៉ុន ដើម្បីពិភាក្សាស្ដីពីឱកាសសហប្រតិបត្តិការរវាង Can Tho និងជប៉ុនលើវិស័យកសិកម្ម និងបណ្ដុះបណ្ដាលប្រភពធនធានមនុស្សលើវិស័យនេះ។ នៅទីនេះ លោក Vo Thanh Thong បានឲ្យដឹងថា ទីក្រុងមានការយកចិត្តទុកដាក់ដល់ដៃគូ វិនិយោគិនមកពីជប៉ុន ហើយស្នើឲ្យជប៉ុនជួយឧបត្ថម្ភបច្ចេកទេស ពិនិត្យមើលការចាត់បញ្ជូន អ្នកស្ម័គ្រចិត្តមកចូលរួមកម្មវិធិស្រាវជ្រាវស្ដីពីកសិកម្មបច្ចេកវិទ្យាខ្ពស់ នៅមូលដ្ឋានទីក្រុង។ទន្ទឹមនឹងនោះ ភាគីជប៉ុនជួយឧបត្ថម្ភកសិករ Can Tho ក្នុងការទាក់ទងជាមួយទីផ្សារ អនុវត្តបច្ចេកទេសខ្ពស់ បច្ចេកវិទ្យាជីវសាស្ត្រលើវិស័យកសិកម្ម។ ថ្នាក់ដឹកនាំ Can Tho ក៏បានស្នើឲ្យជប៉ុនជួយឧបត្ថម្ភទីក្រុងកសាង គេហទំព័រភាសាជប៉ុនដើម្បីផ្គត់ផ្គងព័ត៌មាន ផ្លាស់ប្ដូរ ពិគ្រោះយោបល់ស្ដីពីទីផ្សាររវាងភាគីទាំងពីរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម