• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

“ទិវាឥណ្ឌា” ភ្ជាប់ប្រជាជនឥណ្ឌា-វៀតណាម

នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងហាណូយបានរៀបចំព្រឹត្តិការណ៍ “ទិវាឥណ្ឌា-អបអរសាទរការបង្រួបបង្រួមក្នុងភាពចម្រុះ” ដោយមានសកម្មភាពជាច្រើនដូចជា ការសម្តែងសិល្បៈ ម្ហូបអាហារ ការតាំងពិពណ៌ផលិតផលវាយនភណ្ឌនិងសិប្បកម្ម។
ទិវាឥណ្ឌា-អបអរសាទរការបង្រួបបង្រួមក្នុងភាពចម្រុះ ។ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសំដៅផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ឥណ្ឌា ក៏ដូចជាតភ្ជាប់ការជួបប្រាស្រ័យរវាងប្រជាជនឥណ្ឌា និងវៀតណាមផងដែរ។

ពិធីបុណ្យនេះត្រូវបានរៀបចំឡើងក្នុងឱកាសខួបលើកទី ៧៥ នៃទិវាឯករាជ្យរបស់ឥណ្ឌា ខួបលើកទី ៥០ នៃទំនាក់ទំនងការទូតឥណ្ឌា - វៀតណាម និងអបអរសាទរឆ្នាំប្រធាន G20 របស់ឥណ្ឌា ក៏ដូចជាឆ្នាំអន្តរជាតិនៃគ្រាប់ស្ពៅ ឆ្នាំ ២០២៣ ដែលមហាសន្និបាតអង្គការសហប្រជាជាតិជ្រើសរើស។ មានភ្ញៀវប្រហែល ៥០០ នាក់ រួមមានសហគមន៍ជនឥណ្ឌា និងមិត្តភក្តិវៀតណាមបានចូលរួមព្រឹត្តិការណ៍នេះ។ ទពិធីបុណ្យបានបង្ហាញពីភាពចម្រុះផ្នែកវប្បធម៌របស់ឥណ្ឌា តាមរយៈការសម្តែងវប្បធម៌ សិល្បៈ និងម្ហូបអាហារមកពីតំបន់ផ្សេងៗគ្នា និងការតាំងពិពណ៌ផលិតផលវាយនភណ្ឌ សិល្បៈនិងសិប្បកម្មរបស់ឥណ្ឌាដូចជាគំនូរ henna mehndi។ ចែករំលែកអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Sandeep Arya បានឲ្យដឹងថា៖ "ទិវាឥណ្ឌាត្រូវបានរៀបចំឡើងតាមគំរូនៃពិធីបុណ្យប្រពៃណីរបស់ឥណ្ឌាដែលបានហៅថា Mela ។ នេះជាព្រឹត្តិការណ៍មួយសម្រាប់សហគមន៍ប្រជាជនដើម្បីជួបជុំគ្នា ចែករំលែកបទពិសោធន៍អំពីវប្បធម៌ ម្ហូបអាហារ និងសិក្សារៀនសុត្រពីគ្នាទៅវិញទៅមក។ នេះក៏ជាមធ្យោបាយសម្រាប់តភ្ជាប់ការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរឥណ្ឌា និងវៀតណាមផងដែរ»

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

Top