• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាវិសាខបូជាអង្គការសហប្រជាជាតិ ២០២៥៖ មនុស្សជាតិរួមគ្នាជំនះឧបសគ្គនិងកសាងសហគមន៍ពិភពលោកដ៏ស្អិតរមួត

ពិធីបុណ្យវិសាខបូជាអន្តរជាតិបានប្រារព្ធឡើងយ៉ាងឱឡារិកនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ទិដ្ឋភាពនៅពិធី។ (រូបថត៖ Pham Huan/VOV)

អញ្ជើញថ្លែងមតិក្នុងពិធី លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើអត្ថន័យដ៏ជ្រាលជ្រៅនៃពិធីបុណ្យវិសាខបូជាចំពោះវៀតណាម កន្លែងដែលព្រះពុទ្ធសាសនាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ និងបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងជីវភាពវប្បធម៌ និងស្មារតីរបស់ប្រទេសជាតិអស់រយៈពេលជាងពីរពាន់ឆ្នាំនៃប្រវត្តិសាស្ត្រជាមួយនឹងទស្សនវិជ្ជា “ការពារប្រទេស និងនាំមកនូវសុខសន្តិភាពជូនប្រជាជន”។ ប្រធានគណៈប្រតិភូវៀតណាមបានសង្កត់ធ្ងន់ថា ព្រះធម៌របស់ព្រះពុទ្ធអំពីទឹកចិត្តមេត្តាករុណា បញ្ញានិងសុខសន្តិភាពរបស់ព្រះពុទ្ធ គឺជាត្រីវិស័យសម្រាប់មនុស្សជាតិដើម្បីជំនះឧបសគ្គរួមគ្នា និងកសាងសហគមន៍ពិភពលោកដ៏ស្អិតរមួត គោរពគ្នាទៅវិញទៅមក និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទាំងនេះក៏ជាគុណតម្លៃដ៏ថ្លៃថ្លាដែលឆ្លុះបញ្ចាំងពីគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានជូនដំណឹងថា នាពេលថ្មីៗនេះ វៀតណាមបានរៀបចំដោយជោគជ័យនូវពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ ២០២៥ ដោយប្រធានបទ “សាមគ្គីភាព និងការអត់ឱនចំពោះសេចក្តីថ្លៃថ្នូររបស់មនុស្ស៖ បញ្ញាព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដោយមានការជូលរួមរបស់ព្រះសង្ឃ  និងតំណាងពុទ្ធសាសនិក មកពីប្រទេសជាច្រើន។ ព្រឹត្តិការណ៍ឆ្នាំនេះរឹតតែពិសេសជាងនេះទៅទៀត ដោយសារបានប្រព្រឹត្តទៅក្នុងឱកាសដែលវៀតណាមប្រារព្ធខួបលើកទី ៥០ នៃការបង្រួបបង្រួមជាតិ និងរៀបចំដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបុណ្យជាតិ។ លោកឯកអគ្គរដ្ឋទូតបានផ្ញើសារអបអរសាទរដល់សហគមន៍ពុទ្ធសាសនាជុំវិញពិភពលោក និងបានអំពាវនាវដល់ប្រទេសនិងប្រជាជននានា រួមគ្នាផ្សព្វផ្សាយស្មារតីនៃក្តីមេត្តា ភាពសុខដុមរមនា និងអធ្យាស្រ័យគ្នា ដើម្បីកសាងពិភពលោកមួយប្រកបដោយសន្តិភាព យុត្តិធម៌ ដែលគ្មាននរណាត្រូវទុកចោលពីក្រោយ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

Top