• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាយុវជនអន្តរជាតិ ២០២០៖ ធ្វើសកម្មភាពដើម្បីអនាគត


លោក Michael Croft ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅវៀតណាម និងជាប្រធានក្រុមយុវជន នៃអង្គការសហប្រជាជាតិ
 

នាថ្ងៃទី១២  ខែសីហា ឆ្នាំ​២០២០ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាមបានប្រារព្ធពិធីអបអរសាទរទិវាយុវជនអន្តរជាតិ ឆ្នាំ២០២០ ដោយប្រធានបទ៖“ វៀតណាម ២០៣០ បំណងប្រាថ្នារបស់យើង - យុវជនធ្វើសកម្មភាពសម្អាតបរិស្ថាន” ។ 
 
ព្រឹត្តិការណ៍នេះសំដៅបញ្ជាក់ពីតួនាទីស្នូលរបស់យុវជន វៀត ណាម ក្នុងការផ្តល់ដំណោះស្រាយទាក់ទងនឹងការប្រែប្រួលអាកាសធាតុ កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងសំរាមប្លាស្ទិក។នៅក្នុងពិធីនេះ លោក Michael Croft ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅវៀត ណាម និងជាប្រធានក្រុមយុវជន នៃអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើតួនាទីសំខាន់របស់យុវជនក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសកល៖ លោកបានថ្លែងថា៖ “ឆ្នាំ ២០៣០ ជាឆ្នាំដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ពោលគឺជិតមកដល់ហើយ។ ដូច្នេះ យើងខ្ញុំបានចូលរួមសកម្មភាពយុវជននៅវៀតណាមនិយាយដោយឡែក និងនៅលើពិភពលោកនិយាយរួម។ យើងខ្ញុំមានគោលបំណងថា អង្គការសហប្រជាជាតិគឺជាមូលដ្ឋានគ្រឹះ ដើម្បីផ្ដល់សិទ្ធិ បង្កើតភាពរីកសាយភាយ ហើយទាក់ទាញការចូលរួមរបស់យុវជន។ ព្រោះថា យុវជនគឺជាអនាគតរបស់យើង ហើយពួកគឺជាកត្តានៃការផ្លាស់ប្តូររបស់ពិភពលោកនិយាយរួម។  ខ្ញុំជឿជាក់ថា អង្គការសហប្រជាជាតិគឺជាកន្លែងមួយដើម្បីបង្កើតកម្លាំងចលករ ថាមពល និងគំនិតច្នៃប្រឌិតសម្រាប់យុវជនផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top