• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាពលកម្មអន្តរជាតិថ្ងៃទី១ ឧសភា៖ ដើម្បីឲ្យពលករមិនត្រូវបំភ្លេចក្រោយពីជំងឺកូវីដ-១៩

ចាប់តាំងពីដើមឆ្នាំ ២០២០ មក អាចមើលឃើញថា ជំងឺរាតត្បាតកូវីដ-១៩បានប៉ះពាល់លើគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ច សង្គម របស់ប្រជាជន ធ្វើឲ្យសេដ្ឋកិច្ចសកលធ្លាក់ចូលទៅក្នុងវិបត្តិ ហើយអត្រាគ្មានការងារធ្វើបានឈានដល់កម្រិតកំណត់ត្រា។

ជារៀងរាល់ឆ្នាំ ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា គឺជាថ្ងៃនៃការរំលឹកខួបនិងការធ្វើសកម្មភាពរបស់ចលនាកម្មករអន្តរជាតិ និងរបស់ពលករលើជុំវិញពិភពលោក ដោយមានសកម្មភាពជាច្រើនត្រូវបានរៀបចំឡើងដើម្បីលើកតម្កើងអ្នកដែលបានចូលរួមដោយផ្ទាល់ក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីដើមឆ្នាំ ២០២០ មក អាចមើលឃើញថា ជំងឺរាតត្បាតកូវីដ-១៩បានប៉ះពាល់លើគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ច សង្គម របស់ប្រជាជន ធ្វើឲ្យសេដ្ឋកិច្ចសកលធ្លាក់ចូលទៅក្នុងវិបត្តិ ហើយអត្រាគ្មានការងារធ្វើបានឈានដល់កម្រិតកំណត់ត្រា។

នៅក្នុងរបាយការណ៍ "យថាទស្សន៍អំពីការងារធ្វើនិងសង្គមពិភពលោក" ដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ អង្គការពលកម្មអន្តរជាតិ (ILO) បានឲ្យដឹងថា វិបត្តិ កូវីដ-១៩ បន្តបណ្តាលឲ្យបាត់បង់ការងារយ៉ាងធ្ងន់ធ្ងរនៅជុំវិញពិភពលោក ព្រមទាំងព្រមានថា វាអាចចំណាយពេលប៉ុន្មានឆ្នាំទើបកម្រិតជ្រើសរើសបុគ្គលិកអាចត្រឡប់ទៅកម្រិតមុនការផ្ទុះឡើងនៃជំងឺរាតត្បាត។ យោងតាម ILO ចំនួនម៉ោងធ្វើការជាសកលក្នុងឆ្នាំ២០២២ ត្រូវបានគេរំពឹងថា នឹងថយចុះ ២% បើធៀបនឹងឆ្នាំ ២០១៩ ដែលស្មើនឹងការបាត់បង់ការងារចំនួន ៥២ លានកន្លែងនៅទូទាំងពិភពលោក។ អត្រាគ្មានការងារធ្វើសកលនឹងនៅតែលើសពី ៥,៤% យ៉ាងហោចណាស់រហូតដល់ឆ្នាំ ២០២៣។ តថភាពខាងលើបង្ហាញថា មិនថាលើថ្នាក់ពិភពលោក ឬថ្នាក់ជាតិទេ ជំងឺរាតត្បាតបានបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ រួមទាំងវិបត្តិការងារធ្វើផងដែរ។ ដូច្នេះហើយ “កិច្ចការដែលត្រូវតែធ្វើភ្លាម” របស់រដ្ឋាភិបាល នានា មិនត្រឹមតែជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងស្តារសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងត្រូវចំណាយថវិកាដ៏សមស្របមួយ ដើម្បីធានាសន្តិសុខសង្គមដល់ពលករ ដើម្បីជួយគេចូលរួមទីផ្សារការងារឡើងវិញក្នុងពេលឆាប់ៗទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top