• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាថ្ងៃអាទិត្យបៃតងរួមចំណែកលើកកម្ពស់មនសិការការពារបរស្ថានចំពោះយុវជន


ទិវាថ្ងៃអាទិត្យបៃតងរួមចំណែកលើកកម្ពស់មនសិការការពារបរស្ថានចំពោះយុវជន

ចាប់ពីខែមិនា ដល់ ដំណាច់ខែកក្ដដា ឆ្នាំ២០១៨ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានបំផុសឲ្យខេត្ត  និង​សម្ព័ន្ធយុវជនចំណុះអង្គការនានា រៀបចំកម្មវិធីថ្ងៃអាទិត្យបៃតងនៅទូទាំងប្រទេស ជាក់ស្ដែងគឺនៅតាមទីប្រជុំជនរោងចក្រ ស្ថាប័ន និងសាលារៀន។ ពេលវេលារៀបចំព្រឹត្តិការណ៍នេះ គឺអាស្រ័យទៅលើស្ថានភាពជាក់ស្ដែង​របស់មូលដ្ឋាននីមួយៗ។ ខេត្តនីមួយៗនឹងជ្រើសរើសការរៀបចំថ្ងៃអាទិត្យបៃតងតាមខែនីមួយក្នុងឆ្នាំ​២០១៩​។

ទិវាថ្ងៃអាទិត្យបៃតង បានប្រមូលផ្ដុំក្នុងសកម្មភាពឃោសនាការពាបរិស្ថានទប់ទល់នឹងបម្រែម្រូលអាកាសធាតុ ចំ​ពោះយុវជន និងប្រជាជន និងអនុវត្តន៍សកម្មភាពការពារបរិស្ថានជាដើម។ ទន្ទឹមនឹងនោះ រួបសណ្ឋានសាលារៀនអរិយធម៌ - បៃតង - អនាម័យ - ស្អាត និងសួនឧទ្យាននៅតាមសាលារៀនជាដើមគឺជាសកម្មភាពខំខាន់ ដែលសម្ព័ន្ធយុវជននៅតាមសលារៀបប្រមូលផ្ដុំអនុវត្តន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

កិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ានបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីនិងតំបន់

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា នាយករដ្ឋមន្ត្រី វៀតណាម លោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ដែលបានប្រារព្ធឡើងនៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។

Top