• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទិវាគ្រួសារអាស៊ានឆ្នាំ ២០២៤នៅទីក្រុងញូវយ៉ក៖ ពង្រឹងសាមគ្គីភាពនិងស្មារតីសហគមន៍

ទិវាគ្រួសារអាស៊ានឆ្នាំ ២០២៤ ត្រូវបានរៀបចំឡើងដោយបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ នៃបណ្តាប្រទេសសមាជិកអាស៊ាន និងអ្នកសង្កេតការណ៍ទីម័រឡេស្តេ នៅថ្ងៃទី២២ ខែមិថុនា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយបានទាក់ទាញកម្មាភិបាល បុគ្គលិក និងក្រុមគ្រួសារនៃទីភ្នាក់ងារតំណាងប្រទេសចំនួន ១១ មកចូលរួម ហើយក៏មានវត្តមានឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូចិន និងអូស្ត្រាលីចូលរួមផងដែរ។
ស្តង់របស់គណៈប្រតិភូវៀតណាមក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ PV/VOV-Washington

នៅក្នុងព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅសកម្មភាពផ្លាស់ប្តូរកីឡានិងវប្បធម៌ជាច្រើនពោពេញទៅដោយអត្តសញ្ញាណនៃបណ្តាប្រទេស រឹតចំណងសាមគ្គីភាពនិងស្មារតីនៃសហគមន៍អាស៊ាននៅទីក្រុងញូវយ៉កបន្ថែមទៀត។ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម និងឈ្នះរង្វាន់ក្នុងការប្រកួតកីឡាភាគច្រើន។

ទិវាគ្រួសារអាស៊ានឆ្នាំ ២០២៤ ជាមួយនឹងការសម្របសម្រួលរបស់បេសកកម្មអចិន្ត្រៃយ៍ឡាវ ដែលជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងញូវយ៉ក បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍និងអនុស្សាវរីយ៍ល្អៗជាច្រើននៅក្នុងចិត្តរបស់អ្នកចូលរួម រួមចំណែកលើកកម្ពស់ការយល់ដឹងអំពីសហគមន៍អាស៊ាន "រួបរួមគ្នាក្នុងភាពចម្រុះ"៕

ទិវាគ្រួសារអាស៊ាន គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីពង្រឹងស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រទេសអាស៊ាន ក៏ដូចជារវាងអាស៊ាន និងប្រទេសជាដៃគូ ត្រូវបានរៀបចំឡើងនៅទីក្រុងជាច្រើនជុំវិញពិភពលោក ដែលមានាស្ថាប័នតំណាងការទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន៕ 


តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយបណ្តាប្រទេសក្នុងក្របខ័ណ្ឌ ADMM និង ADMM+

នៅខាងក្រៅកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM) និងកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM+) ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាថ្ងៃទី ២៦ កញ្ញា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានជួបប្រជុំទ្វេភាគីជាមួយប្រមុខគណៈប្រតិភូឡាវនិងថៃ និងជួបពិភាក្សាជាមួយប្រមុខគណៈប្រតិភូមកពីសិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

Top