• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទស្សនាវដ្ដី Forbes លើកតម្កើងខេត្ត Ninh Binh គឺជាគោលដៅទេសចរ​ណ៍​មួយក្នុង​ចំណោម​គោលដៅទេសចរណ៍ដ៏អស្ចារ្យបំផុតទាំង ២៣​ ក្នុងឆ្នាំ ២០២៣

ទស្សនាវដ្ដី Forbes ក៏បានណែនាំអំពីការបទពិសោធន៍គយគន់ទេសភាពផង និងទទួលទានម្ហួបអាហារឆ្ងាញ់ៗនៅពេលទៅទស្សនាខេត្ត Ninh Binh។
ទស្សនាវដ្ដី Forbes ក៏បានណែនាំអំពីការបទពិសោធន៍គយគន់ទេសភាពផង និងទទួលទានម្ហួបអាហារឆ្ងាញ់ៗនៅពេលទៅទស្សនាខេត្ត Ninh Binh (រូបថត៖ VNA) 

តំណាងមន្ទីរទេសចរណ៍ខេត្ត Ninh Binh នាថ្ងៃទី ៧ មេសា បានឲ្យដឹងថា ខេត្ត Ninh Binh ទើបតែត្រូវបានទស្សនាវដ្ដី Forbes របស់អាមេរិក ជ្រើសតាំងជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ដ៏អស្ចារ្យបំផុតទាំង ២៣ ក្នុងឆ្នាំ ២០២៣។

ទស្សនាវដ្ដី Forbes បានធ្វើការអត្ថាធិប្បាយថា រូបភាព Ninh Binh កាន់តែមានប្រជាប្រិយភាពនៅលើបណ្ដាញសង្គម ហើយណែនាំដល់ភ្ញៀវទេសចរអញ្ជើញទៅទស្សនាខេត្ត Ninh Binh ព្រោះគោលដៅនេះផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍ជាក់ស្ដែងនៅវៀតណាម។ ទស្សនាវដ្ដី Forbes ក៏បានណែនាំអំពីការបទពិសោធន៍គយគន់ទេសភាពផង និងទទួលទានម្ហួបអាហារឆ្ងាញ់ៗនៅពេលទៅទស្សនាខេត្ត Ninh Binh។

មុននេះ កាលពីខែកុម្ភៈ ខេត្ត Ninh Binh មានកិត្តិយសដែលបានជាប់ឈ្មោះក្នុងចំណោមគោលដៅដ៏ស្និទ្ធស្នាលបំផុតនៅលើពិភពលោក ដែលត្រូវបាន Traveler Review Awards បោះឆ្នោតជ្រើសតាំង។ នេះគឺជាពានរង្វាន់ប្រចាំឆ្នាំ ដែលត្រូវបាន Booking រៀបចំឡើង សំដៅលើកតម្កើងគោលដៅ និងកន្លែងស្នាក់នៅនៅលើពិភពលោក។ លោក Nguyen Van Minh នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្ត Ninh Binh បានឲ្យដឹងថា នាពេលកន្លងមក ផ្នែកទេសចរណ៍តែងតែខិតខំប្រឹងប្រែងអនុវត្តន៍វិធានការជាច្រើន សំដៅបង្កើតគោលដៅដ៏ស្និទ្ធស្នាល និងអស្ចារ្យជូនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top