• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទម្លុះទម្លាយក្នុងការត្រិះរិះ មានចក្ខុវិស័យយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេ Cuu Long

តំបន់ដីសណ្តទន្លេ Cuu Long ជាមជ្ឈមណ្ឌលដ៏ធំនៃការផលិតស្រូវ ផ្លែឈើ វារីវប្បកម្ម ការនេសាទ និងកែច្នៃជលផល ដែលរួមវិភាគទានដ៏ធំធេងក្នុងការនាំចេញកសិផល រុក្ខាផល និងជលផលរបស់វៀតណាម។ ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាតំបន់មួយដែលកំពុងប្រឈមមុខនឹងបញ្ហាធំៗជាច្រើនដែរ រួមទាំងការប្រែប្រួលអាកាសធាតុ និងការតភ្ជាប់តំបន់សម្រាប់ការអភិវឌ្ឍ។ នៅឯកិច្ចប្រជុំជំរុញការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីសម្របខ្លួនយ៉ាងសកម្មទៅនឹងបម្រែបម្រួលអាកាសធាតុដែលបានប្រព្រឹត្តិទៅកាលពីចុងសប្តាហ៍កន្លងទៅនៅខេត្ត Kien Giang នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងអង្គប្រជុំបានលើកឡើងមតិយោបល់ជាច្រើនដើម្បីពង្រីកយ៉ាងពេញលេញនូវសក្តានុពលអភិវឌ្ឍនៃតំបន់។

តំបន់ដីសណ្តទន្លេ Cuu Long ដោយមានខេត្តក្រុងចំនួន ១៣ ប្រកបដោយសក្តានុពលផ្សេងៗគ្នាជាច្រើន ឱកាសលេចធ្លោ ប្រៀបខ្លាំងប្រកួតប្រជែង ជាមួយនឹងផ្ទៃដីធម្មជាតិជិត ៤ លានគីឡូម៉ែត្រការ៉េ ស្មើនឹង ១២.២% នៃផ្ទៃដីប្រទេសទាំងមូល ហើយស្រូបយក ១៩% នៃចំនួនប្រជាជនវៀតណាម។ តំបន់នេះជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេស អំពីបរិមាណផលអង្ករ បង្គាទឹកភ្លាវ ត្រីត្រា និងផ្លែឈើ។ តំបន់ដីសណ្តទន្លេ Cuu Long កំពុងឈរទ្រឹងនៅចំពោះមុខជម្រើសដើម្បីប្តូរពី "ការត្រិះរិះផលិតសិកម្ម" ទៅជា "ការត្រិះរិះសេដ្ឋកិច្ចកសិកម្ម" ហើយនេះជាពេលវេលាដែលត្រូវការវិធីគិតដ៏ថ្មីថ្មោងនិងខុសប្លែកជាងមុនដើម្បីជំរុញឲ្យតំបន់ដែនដីដ៏សម្បូរទៅដោយសក្តានុពលនេះអភិវឌ្ឍន៍។

ទម្លុះទម្លាយក្នុងការត្រិះរិះ

  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំជំរុញការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីសម្របខ្លួនយ៉ាងសកម្មទៅនឹងបម្រែបម្រួលអាកាសធាតុ។ (រូបថត៖ VOV)  
  រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan។ (រូបថត៖ VNA)  

ការអភិវឌ្ឍកសិកម្មអេកូឡូស៊ីប្រកបដោយប្រសិទ្ធភាពខ្ពស់ ជនបទទំនើប គឺជាតម្រូវការដ៏សំខាន់ក្នុងការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long។ ក្នុងនោះ តភ្ជាប់យ៉ាងស្អិតរមួតរវាងកសិកម្ម ឧស្សាហ កម្ម និងសេវាកម្ម។ សេវាកម្មគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកសិកម្ម ដើម្បីនាំមកនូវតម្លៃ អតិរេកខ្ពស់ជាង។ ខេត្តក្រុងនានាក្នុងតំបន់ត្រូវតែកំណត់ថា ធនធានខាងក្នុង (មនុស្ស ធម្មជាតិ…) គឺជាកត្តាគន្លឹះ មូលដ្ឋាន យូរអង្វែង និងយុទ្ធសាស្ត្រ; កំណត់ធនធានខាងក្រៅ (ដើមទុន បច្ចេកវិទ្យា អភិបាលកិច្ច…) គឺជាកត្តាដ៏សំខាន់និងទម្លុះទម្លាយ ហើយយកដើមទុនរបស់រដ្ឋដើម្បីដឹកនាំ បើកឲ្យដំណើរការ ហើយកៀរគរធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។

អំពីហេដ្ឋារចនាសម្ព័ន្ធ តំបន់ដីសណ្ដទន្លេ Cuu Long ដែលជាតំបន់ដែលមានប្រៀបខ្លាំងខាងចរាចរណ៍ផ្លូវទឹក ផ្លូវសមុទ្រ ប៉ុន្តែមិនទាន់ត្រូវបានគេធ្វើអាជីវកម្មនៅឡើយ។ ដោយហេតុនេះ ខេត្តក្រុងនានាក្នុងតំបន់បន្តអភិវឌ្ឍន៍ប្រព័ន្ធផ្លូវល្បឿនលឿន ហើយទាញយកប្រយោជន៍ពីការធ្វើចរាចរណ៍ផ្លូវទឹក; អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបំប្លែងថាមពល ក្នុងបរិបទដែលតំបន់មានសក្ដានុពលដ៏ធំធេងនូវពន្លឺព្រះអាទិត្យនិងខ្យល់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

ចំពោះហេដ្ឋារចនាសម្ព័ន្ធ ជាដាច់ខាតមិនធ្វើយ៉ាងរាយប៉ាយទេ ត្រូវតែផ្ដោតសំខាន់លើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ បច្ចុប្បន្ននេះ រួមមានចរាចរណ៍ផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស។ យើងមានប្រៀបខ្លាំងគឺចរាចរណ៍ផ្លូវទឹក ផ្លូវគោកនិងផ្លូវសមុទ្រ ប៉ុន្តែមិនទាន់ធ្វើអាជីវកម្មបានឡើយ។ ហើយយើងត្រូវតែអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវជាប់ឆ្នេរសមុទ្រ ប៉ុន្តែដំបូងបង្អស់ ផ្ដោតសំខាន់លើការអភិវឌ្ឍន៍ផ្លូវល្បឿនលឿននិងផ្លូវជាប់ឆ្នេរសមុទ្រសិន។ ម្យ៉ាងទៀត ត្រូវបម្លែងថាមពលទៅជាថាមពលស្អាត និងផលិតផលស្អាតផងដែរ

តភ្ជាប់ប្រភពធនធាន

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan ដើម្បីបង្កើតគម្នាស់សម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ នឹងជួយសម្របសម្រួលការងាររៀបចំផែនការមេអំពីផលិតកម្ម កំណត់ស្តង់ដារនៃតំបន់វត្ថុធាតុដើម; តភ្ជាប់សហគ្រាសជាមួយនឹងការវិនិយោគលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃស៊ីជ្រៅ; តភ្ជាប់ខ្សែសង្វាក់ទំនិញ ជួយលើកកំពស់គុណភាពសហករណ៍ បង្កើតទំនាក់ទំនងរវាងការផលិតនិងការប្រើប្រាស់; សម្របសម្រួលប្រតិបត្តិការសំណង់ធារាសាស្រ្តដើម្បីធានាសមកាលកម្មនៃប្រព័ន្ធទាំងមូល; ជំរុញការផ្លាស់ប្តូរឌីជីថលកសិកម្មថ្នាក់តំបន់។

ក្រៅពីនោះ ក្រសួងនឹងជួយសម្របសម្រួលគម្រោងឧបត្ថម្ភអន្តរជាតិដោយមានលក្ខណៈអន្តរខេត្ត អន្តរតំបន់ បើកចេញលំហសេដ្ឋកិច្ចជនបទផងដែរ។

នៅកិច្ចប្រជុំជំរុញការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីម្ចាស់ការសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុនោះ ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ រួមជាមួយនឹងគណៈកម្មាធិការប្រជាជននៃខេត្តក្រុងនានានៃតំបន់ដីសណ្ដទន្លេ Cuu Long បានចុះហត្ថលេខាលើកម្មវិធី

សហការលើវិស័យកសិកម្ម និងអភិវឌ្ឍជនបទនាពេលខាងមុខ។ ដល់ឆ្នាំ២០២៥ រួមជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធសង្គម អប់រំ ធនធានមនុស្ស ការត្រិះរិះអំពីការតភ្ជាប់តំបន់ នឹងកំណត់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់ដីសណ្ដនេះ។ នៅពេលនោះ ខេត្តក្រុងនីមួយៗ ដោយមានលក្ខណៈដោយឡែក និងប្រៀបខ្លាំងរៀងៗខ្លួន នឹងរួមចំណែកដោយម្ចាស់ការ ប្រកបដោយសុខដុមរមនាទៅក្នុងលំហសេដ្ឋកិច្ចរួម។ តំបន់ដីសណ្ដទន្លេ Cuu Long នឹងក្លាយជាអង្គភាពសេដ្ឋកិច្ចពេញលេញមួយ ដែលដំណើរការយ៉ាងបត់បែន ស្វាហាប់ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top