ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយ
នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith
នារសៀលថ្ងៃទី៨្ ខែកុម្ភៈ ឆ្នាំ២០១៧ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith ដែលមកសម្តែងការគួរសមក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈ កម្មាធិការអន្តររដ្ឋាភិបាលលើកទី៣៩។ ក្នុងជំនួបនេះ លោក Tran Dai Quang បាន សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគាំទ្រទាំងស្រុងកិច្ចការផ្លាស់ប្តូរថ្មី ការពារនិងកសាងប្រទេសឡាវភាតរៈ។ ធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំអន្តររដ្ឋាភិបាលលើកទី ៣៩ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរធ្វើជាសហអធិបតីនោះ លោក Tran Dai Quang បានអះអាងនូវខ្លឹមសារនិងទិសដៅដែលភាគីទាំងពីរទើបទទួលបានគឺមានអត្ថន័យសំខាន់ពិសេសសម្រាប់ជម្រុញក្រសួងស្ថាប័ននានារបស់ប្រទេសទាំងពីរអនុវត្តរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith បានមានបំណងថា ប្រធានរដ្ឋលោក Tran Dai Quang នឹងបន្តគាំទ្រដើម្បីភាគីទាំងពីររៀបចំប្រកបដោយជោគជ័យព្រឹត្តិការណ៍នេះ។ លោកក៏បានសម្តែងនូវការសោមនាស្សរីករាយអំពីកិច្ច ហប្រតិបបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ តាមនោះ រួម ចំណែកសំខាន់ទៅក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសរបស់ប្រទេសនីមួយៗ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយ
នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith
ក្នុងថ្ងៃដដែល នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisolith ផងដែរ។៕
តាម VOV5-វិទ្យុសម្លេងវៀតណាម