លោក Dinh La Thang អញ្ជើញជួបជាមួយលោក ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញ
បន្តដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ គណៈប្រតិភូជាន់ខ្ពស់នៃទីក្រុងហូជីមិញ ដឹកនាំដោយលោក Dinh La Thang លេខាគណៈកម្មាធិការបក្សបានអញ្ជើញជួបសម្តែងការគួរសមថ្នាក់ដឹកនាំរដ្ឋសភានិងរាជរដ្ឋភិបាលកម្ពុជា។ ក្នុងជំនួបនៅទីស្នាក់ការរដ្ឋសភាកម្ពុជា
សម្តេច ហេងសំរិន ប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនគួរឲ្យកត់សម្គាល់របស់វៀតណាម នាពេលកន្លងទៅ ហើយសម្តេចបានជឿជាក់ថា វៀតណាមនឹងទទួលបានសមិទ្ធិច្រើនថែមទៀតក្នុងដំណើរការកសាងនិងអភិវឌ្ឍប្រទេសជាតិ។ រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់សម្រាប់ទំនាក់ទំនងជាមួយកម្ពុជា និងមានបំណងថា កម្ពុជានឹងខំប្រឹងប្រែងដើម្បីនាំ “ទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង” ឲ្យបន្តអភិវឌ្ឍន៍ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុង សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក។
នាថ្ងៃដដែល លោក Dinh La Thang អញ្ជើញទៅជួបសម្តែងការគួរសម ឧបនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា លោកស្រីម៉ែនសំអន។ នៅទីនេះ លោស្រីម៉ែនសំអនបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រជានិច្ចនិងលើកទឹកចិត្ត ឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងទីក្រុងហូជីមិញជាមួយតំបន់នា នារបស់កម្ពុជាឲ្យកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រីឧបនាយករដ្ឋមន្ត្រីបានអះអាងថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាសន្យាថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មវៀតណាមដែលវិនិយោគនៅកម្ពុជា ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម