• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាមអញ្ជើញចូលរួមក្នុងពិធីប្រកាសការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាលតាមមូលដ្ឋាន

នាព្រឹកថ្ងៃទី ៣០ មិថុនា លើទូទាំងប្រទេសវៀតណាម បានប្រារព្ធពិធីប្រកាស សេចក្តីសម្រេចចិត្តរបស់មជ្ឈិម និងមូលដ្ឋានស្តីពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល ថ្នាក់ខេត្តនិងឃុំ ការបង្កើតអង្គការបក្ស ការតែងតាំងគណៈកម្មាធិការបក្ស ក្រុមប្រឹក្សា ប្រជាជន គណៈកម្មាធិការប្រជាជន និងរណសិរ្សមាតុភូមិរបស់ខេត្ត ទីក្រុង ឃុំ សង្កាត់ និងតំបន់ពិសេស។

សេចក្តីសម្រេចចិត្តរបស់មជ្ឈិម និងមូលដ្ឋានស្តីពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល ថ្នាក់ខេត្តនិងឃុំ ការបង្កើតអង្គការបក្ស ការតែងតាំងគណៈកម្មាធិការបក្ស ក្រុមប្រឹក្សា ប្រជាជន គណៈកម្មាធិការប្រជាជន និងរណសិរ្សមាតុភូមិរបស់ខេត្ត ទីក្រុងហូជីមិញ។ រូបថត៖ VNA

អញ្ជើញថ្លែងមតិក្នុងពិធីប្រកាសនៅទីក្រុងហូជីមិញ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអះអាងថា ការដាក់ឲ្យដំណើរការនូវគំរូអាជ្ញាធរ ២ កម្រិតសម្រាប់ទីក្រុងហូជីមិញបើកទូលាយ រួមមានទីក្រុងហូជីមិញ ខេត្ត Binh Duong និងខេត្ត Ba Ria - Vung Tau នោះ មិនត្រឹមតែជាព្រឹត្តិការណ៍ខាងរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជាការផ្លាស់ប្តូរយុទ្ធសាស្ត្រ ជាការទាមទារដោយសត្យានុម័តរបស់ប្រជាជន និងប្រទេសជាតិក្នុងដំណើរការកសាងតំបន់កម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិនិងតំបន់ទៀតផង។
"លំហអភិវឌ្ឍន៍ថ្មីនេះត្រូវបានបង្កើតឡើងដោយផ្អែកលើចក្ខុវិស័យរយៈពេលវែងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពស៊ីសង្វាក់គ្នា និរន្តរភាព និងវិទ្យាសាស្ត្រ។ នេះ ជាការបង្ហាញយ៉ាងរស់រវើកបំផុតនៃផ្នត់គំនិតយុទ្ធសាស្ត្រ ការផ្លាស់ប្ដូរថ្មីគំរូរៀបចំ អាជ្ញាធរ ដើម្បីបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើង កាន់តែជិតស្និទ្ធជាមួយប្រជាជន និងកាន់តែមានប្រសិទ្ធភាព។ នេះគឺជាការបោះជំហានត្រួសត្រាយផ្លូវ និងទម្លុះទម្លាយ ក្នុងការកែទម្រង់ក្បាលម៉ាស៊ីនដឹកនាំអាជ្ញាធរទីក្រុង បង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពនៃតំបន់ដែល មានអត្រានគរូបនីយកម្មខ្ពស់បំផុតក្នុងប្រទេស”។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានផ្ញើសារជូនចំពោះបងប្អូនជន រួមជាតិ និងយុទ្ធជនទាំងអស់នៅទូទាំងប្រទេស។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖
“ខ្ញុំអំពាវនាវឲ្យជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ សហគ្រិន អ្នកអក្សរសាស្ត្រ សិល្បករ យុទ្ធជនតាមកងកម្លាំងប្រដាប់អាវុធ យុវជន ស្ត្រី ជនចាស់ជរា យុវជនជំទង់ កុមារ បងប្អូនគ្រប់ជនជាតិ និងសាសនា... ទាំងអស់គ្នា សូមចូលរួមប្រឡងប្រណាំង ច្នៃប្រឌិត សកម្មសិក្សារៀនសូត្រ ធ្វើពលកម្ម ផលិតកម្ម បង្កើតទ្រព្យសម្បត្តិខាង សម្ភារៈ និងតម្លៃខាងស្មារតីឱ្យកាន់តែច្រើន រួមចំណែកនាំប្រទេសជាតិយើងអភិវឌ្ឍន៍ កាន់តែលឿន កាន់តែខ្លាំងក្លា និងកាន់តែនិរន្តរភាព។ ខ្ញុំអំពាវនាវឲ្យប្រជាជន វៀតណាមនៅឯបរទេស បន្តងាកមករកមាតុប្រទេសនិងឫសគល់របស់ខ្លួន សូមឲ្យបង ប្អូនតភ្ជាប់ ជួយទំនុកបម្រុងគ្នាទៅវិញទៅមក និងរួមវិភាគទានជាមួយបងប្អូន ជនរួមជាតិក្នុងប្រទេស ដើម្បីកសាងប្រទេសវៀតណាមប្រកបដោយវិបុលភាព ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ ប្រកៀកស្មាជាមួយមិត្តភក្តិជុំវិញពិភពលោក។ មាតុភូមិ ជានិច្ចកាលបើកដៃស្វាគមន៍ "ប្រជាពលរដ្ឋឆ្ងាយពីមាតុភូមិ" វិលត្រឡប់មករួមដៃគ្នាកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិ”។
ក្នុងពេលជាមួយគ្នានោះ អញ្ជើញចូលរួម និងដឹកនាំពិធីប្រកាសនៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានស្នើឲ្យទីក្រុងហាណូយត្រូវ ផ្តោតសំខាន់លើការដឹកនាំគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់ជាន់ថ្នាក់; ជាពិសេស គណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំ-សង្កាត់ថ្មីទាំង ១២៦ ត្រូវដំណើរការដោយរលូន ប្រកបដោយភាពស៊ីសង្វាក់គ្នា និងប្រសិទ្ធភាព; មិនប៉ះពាល់ដល់សកម្មភាពធម្មតា របស់សង្គម ជាពិសេសការងារទាក់ទងនឹងប្រជាពលរដ្ឋនិងអាជីវកម្ម។
អញ្ជើញចូលរួម និងដឹកនាំពិធីប្រកាសនៅទីក្រុង Hai Phong នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានចាត់ទុកថា ព្រឹត្តិការណ៍សំខាន់នាថ្ងៃនេះត្រឹមតែ ជាការចាប់ផ្តើមនៃដំណើរអភិវឌ្ឍន៍ថ្មីដែលពោរពេញទៅដោយការលំបាក និងបញ្ហា ប្រឈម។ ដើម្បីប្រែក្លាយទីក្រុង Hai Phong ថ្មី បន្ទាប់ពីការរួមបញ្ចូលគ្នា ទៅជាមជ្ឈ មណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្មនយោបាយ វប្បធម៌ វិទ្យាសាស្ត្របច្ចេក ទេសដ៏សំខាន់ ហើយរក្សាបានរឹងមាំនូវសន្តិសុខ និងការពារជាតិនោះ លោកនាយក រដ្ឋមន្ត្រីបានស្នើថា៖
“កសាងគំរូទីក្រុងសង្គមនិយម ដែលអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយ និរន្តរភាព ទំនើប ស៊ីវិល័យ; កសាងសសរស្តម្ភសេដ្ឋកិច្ចពហុផ្នែក ទំនើប មានសមត្ថ ភាពប្រកួតប្រជែងជាសាកល ជាគំរូនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ នវានុវត្តន៍ សេវាកម្មឡូជីស្ទីកលំដាប់អន្តរជាតិ។ កសាងឧស្សាហកម្មវប្បធម៌និងកម្សាន្ត; ហេដ្ឋា រចនាសម្ព័ន្ធយុទ្ធសាស្ត្រស៊ីសង្វាក់គ្នា ទំនើប និងឆ្លាតវៃ ដើម្បីបង្កើតកម្លាំងចលករ សម្រាប់ការតភ្ជាប់អន្តរតំបន់ អន្តរជាតិ បញ្ជាក់ពីឋានៈនិងជាច្រកទ្វារនាវាចរណ៍និង អាកាសចរណ៍ឈានមុខគេរបស់ប្រទេសជាតិផងដែរ”។
នៅទីក្រុង Can Tho ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានវាយតំលៃខ្ពស់ ចំពោះមូលដ្ឋានទាំងបីគឺ Can Tho, Hau Giang និង Soc Trang ដែលបានសម្រប សម្រួលយ៉ាបឆាប់រហ័ស បំពេញការងារប្រកបដោយរបៀបរៀបរយ តាមការណែនាំ របស់គណៈកម្មាធិការមជ្ឈឹម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top