ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទិ៧២ ទិវាបុណ្យឯករាជ្យជាតិសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧) ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស បានផ្ញើសារលិខិតអំណរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្ញើសារលិខិតអំណរសាទរជូន ចំពោះប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ។ ក្នុងនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសរសេរថា៖ "ខ្ញុំទន្ទឹងរងចាំធ្វើការជាមួយឯកឧត្តមដើម្បីពង្រឹងថែមទៀតទំនាក់ទំនងរបស់យើងនិងទន្ទឹងរង់ចាំដំណើរទស្សនកិច្ច ទៅកាន់ប្រទេសដ៏ស្រស់ស្អាត របស់ឯកឧត្តមនៅក្នុងខែវិច្ឆិកាខាងមុខ។ ក្នុងឱកាសពិសេសនេះ យើងខ្ញុំសូមផ្ញើរជូនឯកឧត្តមនិងប្រជាជនវៀតណាម នូវការអបអរសាទរយ៉ាងកក់ក្តៅនិងបំណងប្រាថ្នាដ៏ល្អបំផុត ដើម្បីសន្តិភាព វិបុលភាព និងសុភមង្គល។"
ក៏ក្នុងឱកាសនេះថ្នាក់ដឹកនាំប្រទេសមីយ៉ាន់ម៉ា ឥណ្ឌា វេណេហ្ស៊ុអេឡា អាល្លឺម៉ង់អ៊ីតាលី បារាំង អូស្ត្រាលី និងអ៊ុយក្រែនក៏បានផ្ញើសារលិខិតអំណរសាទរជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាវៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម