• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ទទួលជួបប្រធានរដ្ឋសភាកូរ៉េខាងត្បូង

នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ លោក Phan Van Mai ប្រធានគណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបលោក Kim Jin Pyo ប្រធានរដ្ឋសភាកូរ៉េ ខាងត្បូងនិងគណៈប្រតិភូរដ្ឋសភាកូរ៉េខាងត្បូង ដែលកំពុងអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅវៀតណាម។
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Phan Van Mai ទទួលជួបប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo។ (រូបថត៖ VOV)

នៅក្នុងជំនួបនេះ លោក Phan Van Mai បានសង្កត់ធ្ងន់ថា ទីក្រុងហូជីមិញ មានគោលបំណងថា លោកប្រធានរដ្ឋសភា និងសមាជិករដ្ឋសភាកូរ៉េខាងត្បូងនឹង យកចិត្តទុកដាក់ ហើយគាំទ្រទីក្រុងហូជីមិញឲ្យសម្រេចភារកិច្ចរបស់ខ្លួន ក្នុងការ ពូនជ្រុំនិងអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងត្បូង លើវិស័យវិនិយោគ ទេសចរណ៍ វប្បធម៌ កីឡា ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជា ពិសេសក្នុងវិស័យដែលកូរ៉េខាងត្បូងមានប្រៀបខ្លាំង ហើយទីក្រុងមានការយកចិត្ត ទុកដាក់ ដូចជាការផ្លាស់ប្ដូរឌីជីថល ការអនុវត្តបច្ចេកវិទ្យា ការគ្រប់គ្រងទីក្រុង ការ ដោះស្រាយបញ្ហាចរាចរណ៍ទីក្រុង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ល។

ដោយកត់សម្គាល់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទីក្រុងហូជីមិញចំពោះ សំណើជំរុញទំនាក់ទំនងរវាងទីក្រុង និងកូរ៉េខាងត្បូង លោកប្រធានរដ្ឋសភា Kim Jin Pyo បានចាត់ទុកថា ក្នុងយុទ្ធនាការធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ ២០៣០ ទីក្រុង Busan បាននិងកំពុងទទួលបានការវិនិយោគដើម្បីអភិវឌ្ឍន៍ទៅជាទីក្រុងឆ្លាតវៃ គំរូដោយ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការគ្រប់គ្រងទីក្រុង។ អាស្រ័យហេតុនេះ ទីក្រុង ហូជីមិញអាចទស្សនា សិក្សាបទពិសោធន៍ ហើយសហប្រតិបត្តិការជាមួយទីក្រុង Busan ក្នុងវិស័យផ្លាស់ប្តូរឌីជីថល ការកសាងទីក្រុងឆ្លាតវៃ និងការគ្រប់គ្រងទីក្រុង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top