• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ថៃត្រៀមខ្លួនជាស្រេចធ្វើជាស្ពានដើម្បីនាំមីយ៉ាន់ម៉ាត្រឡប់ទៅរកស្ថិរភាពនិងតភ្ជាប់ជាមួយអាស៊ានឡើងវិញ

ប្រទេសថៃមានបំណងចង់ដើរតួនាទីជាស្ពានតភ្ជាប់រវាងប្រទេសមីយ៉ាន់ម៉ា និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហគមន៍អន្តរជាតិ។
រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ជួបជាមួយសមភាគីមីយ៉ាន់ម៉ា លោក ថាន ស្វេ កាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅភូកេត ប្រទេសថៃ។ (រូបថត៖ MFA ថៃ)

នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បន្ទាប់ពីជំនួបក្រៅផ្លូវការជាមួយសមភាគីមីយ៉ាន់ម៉ា លោក ថាន ស្វេ កាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅភូកេត ប្រទេសថៃ។

ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានសង្កត់ធ្ងន់ថា ថៃមានបំណងចង់ដើរតួនាទីជាស្ពានតភ្ជាប់រវាងប្រទេសមីយ៉ាន់ម៉ា និងអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិ ព្រមទាំងចាត់ទុកថាប្រទេសមីយ៉ាន់ម៉ាគួរតែមានការបោះជំហានជាវិជ្ជមានដើម្បីដោះស្រាយការព្រួយបារម្ភរបស់អាស៊ាន ស្របតាមកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច តាមរយៈការពង្រីកវិសាលភាពសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ ការបង្កើតដំណើរការសន្ទនា និងការកាត់បន្ថយអំពើហិង្សា ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top